* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ហេតុអ្វីបានជាក្លឹបធំៗរបស់កម្ពុជាសម្រុកទៅប្រកួត Pre-Season នៅប្រទេសថៃមិនទៅ...
ដូចដែលយើងបានដឹងស្រាប់ក្លឹបធំៗរបស់កម្ពុជាយើងចំនួនបីហើយដែលបានធ្វើដំណើរទៅប្រទេសថៃដើម្បីធ្វើការប្រកួត Pre-Season ក្នុងនោះរួមមានក្លឹបបាល់ទាត់ ភ្នំពេញក្រោន, ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង,និងក្លឹបបាល់ទាត់ Tiffy Army Fc
ខណៈដែលក្លឹបយក្សវិសាខាក៏ទើបតែត្រឡប់មកដល់មាតុភូមិវិញដែលក្រោយពីបញ្ចប់ការបោះជំរំហ្វឹកហាត់នៅប្រទេសថៃ។
យ៉ាងណាមិញក្នុងដំណើរ Pre-Season មុនរដូវកាលថ្មីចូលមកដល់នេះអ្នកគាំទ្របាល់ទាត់ជាតិមួយចំនួនធំនៅតែមានចម្ងល់ថា ហេតុអ្វីបានជាក្លឹបធំៗរបស់កម្ពុជាមិនទៅប្រកួត Pre-Season នៅប្រទេសវៀតណាមខ្លះ? ទាំងដែលលីគវៀតណាមក៏មានការប្រកួតប្រជែងខ្លាំងមិនចាញ់ថៃនោះទេ។
ដោយឡែកក្នុងរឿងនេះដោយសារតែលីគកំពូលវៀតណាមកំពុងធ្វើការប្រកួតនិងពានរង្វាន់ National Cup2023 ក៏កំពុងធ្វើការប្រកួតផងដែលនោះទើបក្លឹបក្នុងប្រទេសកម្ពុជាយើងមិនអាចទៅប្រកួត Pre-Seasonនៅវៀតណាមបាន។
គួរបន្ថែមផងដែលថាលីគកំពូលវៀតណាមបានចាប់ផ្ដើមរដូវកាល២០២៣ចំនួន១៣ប្រកួតមកហើយ ខណៈដែលឆ្នាំនេះលីគកំពូលរបស់កម្ពុជាបានប្ដូររដូវកាលទៅ ២០២៣-២០២៤ដូចនៅតំបន់អឺរ៉ុប ស្របពេលដែលលីគកំពូលរបស់ថៃបានអនុវត្តន៍ដូចនៅតំបន់អឺរ៉ុបចំនួន៣រដូវកាលមកហើយ
នេះជាហេតុដែលក្លឹបធំៗរបស់កម្ពុជាមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើការប្រកួតមិត្តភាព Pre-Season នៅប្រទេសថៃ៕