* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្រុមអាហ្សង់ទីនបានកោះហៅ Messi មកប្រកួតនៅឥណ្ឌូនេស៊ី
គ្រូបង្វឹក Lionel Scaloni បានប្រកាសបញ្ជីឈ្មោះកីឡាករ 27 នាក់របស់អាហ្សង់ទីនដើម្បីចូលរួមការប្រកួតមិត្តភាពនៅអាស៊ីក្នុងខែមិថុនា។ក្រុមការពារតំណែងជើងឯកពិភពលោកនឹងជួបអូស្ត្រាលីនៅប្រទេសចិនមុននឹងហោះទៅប្រទេសឥណ្ឌូនេស៊ី ។

ទោះបីជានេះគ្រាន់តែជាការប្រកួតមិត្តភាព ប៉ុន្តែអាហ្សង់ទីន បានធ្វើការកោះហៅកីឡាករឆ្នើមៗនៅ World Cup 2022 ដូចជា Lionel Messi , Emiliano Martinez, Enzo Fernandez, Angel Di Maria និង Julian Alvarez ជាដើម។

លើសពីនេះ កីឡាករវ័យក្មេងដែលពោពេញដោយទេពកោសល្យវ័យដូចជា Leonardo Balerdi, Facundo Medina, Alejandro Garnacho, Thiago Almada ក៏ត្រូវបានកោះហៅដោយគ្រូបង្វឹក Lionel Scaloni ផងដែរ។ បើប្រៀបធៀបទៅនឹងក្រុមដែលឈ្នះពាន World Cup ឆ្នាំ 2022 អាហ្សង់ទីនលើកនេះមិនមានខ្សែការពារកណ្តាល Lisandro Martínez និងខ្សែប្រយុទ្ធ Lautaro Martinez ទេ។ ដោយរបួសរបស់ Lisandro មិនបានជាសះស្បើយទាន់ពេលទេ ខណៈដែល Lautaro ចង់ស្នាក់នៅ Inter Milan ដើម្បីជាសះស្បើយពីរបួសកជើង។
ខ្សែប្រយុទ្ធរូបនេះត្រូវបានគេរំពឹងថានឹងនៅតែចូលរួម ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ជាមួយ Man City ។ ក្រៅពីនេះ Paulo Dybala កីឡាករឆ្នើមរបស់ AS Roma ក៏មិនត្រូវបានគេហៅដែរដោយសារតែរបួសជាប់រហូត។