តើកីឡាករ ចាន់ វឌ្ឍនាកា អាចសម្រេចក្ដីប្រាថ្នាមួយនេះបានទេ?

ដូចដែលប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជាតិបានដឹងកន្លងមកហើយថាខ្សែប្រយុទ្ធកម្ពុជាចាន់ វឌ្ឍនាកា គឺជាខ្សែប្រយុទ្ធមួយរូបដែលពោលពេញទៅដោយទេព្យកោសល្បក្នុងការបញ្ចប់ទី


 វឌ្ឍនាកាបានបង្ហាញភាពខ្លាំងរបស់ខ្លួនក្នុងក្រុមជម្រើសជាតិកម្ពុជាគ្រាដែលលោក Lee Tae Hoon ដឹកនាំក្រុមជម្រើសជាតិ ពោលក្នុងអំឡុងឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២១៧ គឺជាឆ្នាំដែលវឌ្ឍនាកាកំពុងធ្វើព្យុះភ្លៀងខ្លាំងទាំងក្នុងក្រុមជម្រើសជាតិនិងក្នុងលីកកំពូលកម្ពុជា។


យ៉ាងណាមិញកាលពីពេលកន្លងទៅខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់បឹងកេតរូបនេះធ្លាប់បានលើកឡើងថា “ ខ្លួននិងមិនប្រើលុយសូម្បីមួយសេនដើម្បីទិញអាវជម្រើសជាតិកម្ពុជា តែខ្លួននិងប្រើប្រាស់សម្ថភាពដើម្បីយកអាវជម្រើសជាតិមកពាក់សារជាថ្មី ” ​នេះគឺជាការតាំងចិត្តរបស់កីឡាករដែលមានដើមកំណើតមកពីខេត្តកំពតខាងលើ។


ដោយឡែកបើយោងទៅតាមប្រភពគួរអោយទុកចិត្តមួយបានបង្ហើបអោយដឹងថា វឌ្ឍនាកាអាចនិងទទួលបានឪកាសពាក់អាវជម្រើសជាតិកម្ពុជាសារជាថ្មី ក្នុងការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជាតទល់និងក្រុមជម្រើសជាតិបង់ក្លាដេសនាពេលខាងមុខ ក្រោមការដឹកនាំរបស់លោក Felix Damas ក្រោយពីខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះក៏ជាសះស្បើយ១០០ភាគរយផងដែល ពីរបួស។


គួរបន្ថែមផងដែលថាចាន់ វឌ្ឍនាកា បាន​រង​របួសដាច់​សរសៃ​ជង្គង់​ខាងស្ដាំ ​ក្នុង​ជំនួបរវាងក្រុមបាល់ទាត់បឹងកេតជួបតទល់ជាមួយនិងក្លិបបាល់ទាត់​វិសាខា ក្នុង​ពានរង្វាន់ Prince Beer Pre-season Cup កាល​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២២ នា​កីឡដ្ឋាន​ព្រី​ន​ស៍ ដែលតម្រូវខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះសម្រាកមួយរយៈធំដើម្បីធ្វើការវះកាត់៕