* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គ្រូបង្វឹក Leeds លោក Jesse Marsch បង្ហាញការខកចិត្តជាខ្លាំង បន្ទាប់ពីរបូត ៣ពិន្ទុ កាលពីយប់មិញ
គ្រូបង្វឹក Leeds លោក Jesse Marsch មិនបានលាក់បាំងពីការខកចិត្តរបស់គាត់ទេ បន្ទាប់ពីក្រុមរបស់គាត់ចាញ់ក្រុម Tottenham ក្នុងលទ្ធផល 4-3 កាលពីយប់មិញ។
លោក Marsch បាននិយាយថា៖ «ខ្ញុំឈឺចាប់ ខ្ញុំមានអារម្មណ៍ថាមាននរណាម្នាក់បានហែកបេះដូងខ្ញុំចេញ»។ “ខ្ញុំគិតថា ពួកយើងគ្រប់គ្រងការប្រកួត ប៉ុន្តែបន្ទាប់មកយើងបណ្តោយឱ្យវាទៅជាបែបនេះ។ វាច្បាស់ណាស់ថាមានភាពវិជ្ជមាននៅទីនោះ ពីព្រោះនៅក្នុងពេលវេលាដ៏ល្អរបស់យើង យើងមើលទៅដូចជាយើងមានគុណភាព ប៉ុន្តែនៅក្នុងស្ថានភាពអាក្រក់របស់យើង យើងនៅតែមើលទៅងាយរងគ្រោះ និងឆោតល្ងង់។
លោកបានបន្ថែមថា៖ "តង់ទីមួយ ពួកយើងធ្វើបានល្អ យើងបាននាំមុខពួកគេ ប៉ុន្តែអ្វីដែលធ្វើឱ្យយើងត្រូវខកចិត្តពេលជិតចប់ការប្រកួតទៅហើយ ប៉ុន្តែបែរជាពួកយើងធ្វើមិនបានល្អទៅវិញ។ យើងបានការពារយ៉ាងលំបាក ហើយបញ្ហាប្រឈមរបស់យើងគឺរក្សាការផ្តោតអារម្មណ៍។ ប្រសិនបើជាយើងអាចទប់ទល់បាន យើងអាចក្លាយជាក្រុមដ៏ល្អ»។

ក្រុម Leeds United បានបើកការនាំមុខបីដង ទៅកាន់ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាសនៅកីឡដ្ឋាន Tottenham Hotspur ប៉ុន្តែពីរគ្រាប់ចុងម៉ោងរបស់កីឡាករ Rodrigo Bentancur នៅនាទីទី 81* និង 83* បានជួយឪ្យ Spurs យកឈ្នះទៅលើក្រុម Leeds United ក្នុងសប្ដាហ៍ទី15 នេះ។