* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គ្រូបង្វឹករបស់ City បានពន្យល់ពីមូលហេតុដែលគាត់សម្រេចចិត្តប្តូរ Haaland ចេញនៅតង់ទី១ ក្នុងជំនួសទល់នឹង Aston Villa កាលពីយប់មិញ
គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានពន្យល់ពីមូលហេតុក្នុងការសម្រាប់ការសម្រេចចិត្ត ប្តូរ Erling Haaland ចេញនៅតង់ទី១ ក្នុងជំនួសទល់នឹង Aston Villa ។ ខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះ ត្រូវបានប្តូរចេញនៅតង់ទី១ ក្នុងជ័យជម្នះ ៣-១ លើក្រុម Aston Villa ដែលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា ទទួលបានការណែនាំពីក្រុមគ្រូពេទ្យ។
Pep Guardiola បាននិយាយ ៖ “Erling របួស គាត់មិនស្រួលខ្លួនទេ។ នៅពាក់កណ្តាលម៉ោងខ្ញុំបាននិយាយទៅកាន់ក្រុមគ្រូពេទ្យ។ ពួកគេបាននិយាយថា ជាមួយនឹងពិន្ទុបែបនេះ យើងមិនគួរប្រថុយអ្វីឡើយ។ ហើយខ្ញុំយល់ព្រម។”
គាត់បានបន្ថែមទៀតថា ៖ "ប្រសិនបើពិន្ទុគឺកាន់តែច្រើន ខ្ញុំប្រហែលជាមិនអាចធ្វើរឿងនេះបានទេ។ ខ្ញុំមិនគិតថាគាត់ឈឺខ្លាំងពេកទេ ប៉ុន្តែនៅថ្ងៃច័ន្ទយើងនឹងឃើញម្ដងទៀត។ សង្ឃឹមថាគាត់ត្រៀមខ្លួនសម្រាប់ការប្រកួតនៅថ្ងៃពុធ ទល់នឹងកាំភ្លើងធំ Arsenal ប៉ុន្តែប្រសិនបើគាត់មិនទាន់ត្រៀមខ្លួន ឬប្រឈមនឹងហានិភ័យ គាត់នឹងមិនលេងទេ”។