* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
នេះជាសមាសភាពកូតាកីឡាករអាស៊ានទាំង៩រូបរបស់ក្លឹបយក្សកម្ពុជានីមួយៗដែលត្រូវ...
ជាការពិតក្លឹបធំៗរបស់កម្ពុជាស្ទើរតែទាំងអស់មិនបានមើលរំលងការនាំយកកីឡាករកូតាអាស៊ានមកចូលរួមក្រុមឡើយ ផ្ទុយទៅវិញកូតាកីឡាករអាស៊ានឆ្នើមៗមួយចំនួនធំនិងត្រូវបង្ហាញខ្លួនក្នុងក្របខណ្ឌ Cambodia Premier League រដូវកាលថ្មីនេះកាន់តែច្រើន។
យ៉ាងណាមិញថ្ងៃនេះអេតមីននិងបង្ហាញសមាសភាពកូតាកីឡាករអាស៊ានរបស់ក្លឹបនីមួយៗមកជម្រាបជូនបងប្អូនប្រិយមិត្តទាំងអស់គ្នា ដោយកូតាកីឡាករអាស៊ានទាំងអស់នោះមានដូចជា៖
ទី១ កីឡាករ Pocholo Bugas របស់ក្លឹបបាល់ទាត់ អង្គរថាយហ្គ័រ សញ្ជាតិហ្វីលីពីន។
ទី២ កីឡាករ Bouphachan Bounkong សញ្ជាតិឡាវ របស់ក្លឹបបាល់ទាត់ព្រះវ័នរៀង ផ្ទេរមកពីក្លឹបបាល់ទាត់ Young Elephants របស់ឡាវ។
ទី៣ កីឡាករ Rafli Mursalim សញ្ជាតិឥណ្ឌូនេស៊ីរបស់ក្លឹបបាល់ទាត់ណាហ្គាវ់លដ៍ ផ្ទេរមកពីក្លឹបបាល់ទាត់ Gresik United FC។
ទី៤ កីឡាករសញ្ជាតិថា Sarayut Sompim ផ្ទេរមកពីក្លឹបបាល់ទាត់ Nakhonsi United នៃលីគកំដាប់ទី២របស់ថៃ។
ទី៥ កីឡាករ Jhon Frith សញ្ជាតិទីម័រខាងកើត របស់ក្លឹបបាល់ទាត់ ISI Dangkor Senchey FC ផ្ទេរមកពីក្លឹបបាល់ទាត់ SLB Laulara ។
ទី៦ កីឡាករ Soe Moe Kyaw សញ្ជាតិមីយ៉ាន់ម៉ា របស់ក្លឹបបាល់ទាត់ ភ្នំពេញក្រោន។
ទី៧ កីឡាករ Thiha Zaw របស់ក្លឹបបាល់ទាត់ព្រៃវែង អេហ្វស៊ី សញ្ជាតិមីយ៉ាន់ម៉ា។
ទី៨ កីឡាករ Mouzinho របស់ក្លឹបបាល់ទាត់វិសាខា សញ្ជាតិទីម័រខាងកើត។
ទី៩ កីឡាករ Zenivio សញ្ជាតិទីម័រខាងកើត របស់ក្លឹបបាល់ទាត់គីរីវង់សុខសែនជ័័យ។
គួរបន្ថែមផងដែលថាក្នុងលីគកំពូលកម្ពុជាមានតែក្លឹបបាល់ទាត់បឹងកេតមួយគត់ដែលមិនប្រើប្រាស់កូតាកីឡាករអាស៊ានសម្រាប់រដូវកាលថ្មី២០២៣-២០២៤នេះ៕