* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាកររបស់ក្រុមជម្រើសជាតិបារាំងកំពុងតែទទួលរងការវាយប្រហារដោយសារឆ្លងជំងឺ
ក្រុមជម្រើសជាតិបារាំងបានទទួលរងការវាយប្រហារដោយសារជំងឺ សម្រាប់វគ្គផ្តាច់ព្រ័ត្រ World Cup របស់ពួកគេទល់នឹងអាហ្សង់ទីនដោយមានកីឡាករប្រាំនាក់ត្រូវបានគេរាយការណ៍ថាមានមេរោគ។
កីឡាករ Upamecano, Rabiot បានអវត្តមានតាំងពីពេលប៉ះម៉ារ៉ុក Coman, Varane, Konate បានធ្លាក់ខ្លួនឈឺ ចំណែក Tchouameni, Theo Hernandez បានខកខានវឹកហាត់យសាររបួស។ Dayot Upamecano និង Adrien Rabiot បានអវត្តមានពីជម្រើសដំបូងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងម៉ារ៉ុកដោយសារឆ្លងមេរោគផ្ដាសាយ។ ហើយកាលពីថ្ងៃសុក្រកន្លងទៅ Kingsley Coman, Raphael Varane និង Ibrahima Konate សុទ្ធតែផ្ដាយសាយទាំងបី ហើយបច្ចុប្បន្នកំពុងដាក់នៅដោយឡែកពីគេហើយ។
ដោយសារមូលហេតុនេះហើយ ទើបលោក Didier Deschamps បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះការបន្តប្រើប្រាស់ម៉ាស៊ីនត្រជាក់នៅកីឡដ្ឋានក្នុងប្រទេសកាតា។
នេះជាសញ្ញាមិនល្អឡើយសម្រាប់ការរៀបចំក្រុមរបស់លោក Deschamps ដែលត្រៀមការប្រកួតផ្តាច់ព្រ័ត្រ World Cup 2022 របស់ពួកគេទល់នឹងអាហ្សង់ទីន ដែលចូលមកដល់នៅថ្ងែអាទិត្យនេះ។