* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ថៃបានប្រកាសបញ្ជីឈ្មោះកីឡាករ U22 ចូលរួមស៊ីហ្គេមនៅកម្ពុជា
នៅរសៀលថ្ងៃទី២៦ ខែមេសា នេះ FAT បានប្រកាសបញ្ជីឈ្មោះកីឡាករ U22 ថៃ ២០នាក់ រួមជាមួយនឹងគ្រូបង្វឹក Issara Sritaro ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្នុងនោះមានកីឡាករ ២រូបដែលទៅលេងនៅក្រៅប្រទេសគឺ Chayapipat Supunpasuch និង Achitpol Keereerom។

ខ្សែបម្រើការពារ Chayapipat Supunpasuch កំពុងលេងឱ្យក្លឹប Praiense ក្នុងលីគទី 4 នៃប្រព័ន្ធលីគអាជីពព័រទុយហ្គាល់។ ទន្ទឹមនឹងនេះ ខ្សែប្រយុទ្ធ Achitpol Keereerom លេងឱ្យក្លឹប Augsburg II ដោយលេងនៅក្នុងលីគទី 4 នៅក្នុងប្រព័ន្ធលីគអាជីពរបស់អាល្លឺម៉ង់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ មហាសេដ្ឋីស្រី Madam Pang សម្របសម្រួលខ្សែប្រយុទ្ធ Teerasak Poeiphimai ឱ្យទៅចូលរួមជាមួយ U22 ថៃ ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២។ ខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំរូបនេះកំពុងលេងឱ្យ Port FC និងចាំងពន្លឺក្នុងពានរង្វាន់ Doha Cup 2023 ដោយស៊ុតបាន ១ គ្រាប់ ជួយក្រុម U23 ថៃស្មើ 2-2 ជាមួយ U23 អារ៉ាប៊ីសាអូឌីត។

កីឡាករសំខាន់ៗមួយចំនួនទៀតដូចជាខ្សែការពារកណ្តាល Jonathan Khemdee និងខ្សែបម្រើស្លាប Settasit Suvannaseat ក៏បានចូលរួមការប្រកួតក្នុងប្រទេសកម្ពុជាផងដែរ។ ដូច Teerasak Poeiphimai ដែរ Jonathan Khemdee ក៏បានស៊ុតបញ្ចូលទីក្នុង Doha Cup 2023។ ខ្សែបម្រើកម្ពស់ 1.91 ម៉ែត្រស៊ុតបញ្ចូលទី Saudi Arabia U23 និង Qatar U23។
ចំណែកឯ Chatmongkol Rueangthanarot និង Channarong Promsrikaew ក៏ជាកីឡាករគួរឱ្យកត់សម្គាល់ពីររូបក្នុងបញ្ជីដែលលោក Issara Sritaro គ្រូបង្វឹកបានជ្រើសរើស។ កីឡាករទាំងពីររូបនេះបានធំធាត់នៅក្នុងជំរុំហ្វឹកហាត់របស់ Chonburi លេងនៅ Thai League 1 អស់រយៈពេល 3 រដូវកាល និងជាកីឡាករសំខាន់របស់ក្រុម។
U22 ថៃ នឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែមេសា ទល់នឹងសិង្ហបុរី។ ពួកគេជួប U22 វៀតណាម ក្នុងវគ្គជម្រុះចុងក្រោយក្នុងពូលនៅថ្ងៃទី ១១ ឧសភា។ នៅស៊ីហ្គេមលើកទី៣២ U22 ថៃ មានបំណងឈ្នះមេដាយមាស។