* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡដ្ឋាន Estadio Hernando គឺជាកីឡដ្ឋានតែមួយគត់ដែលធ្វើអោយ Messi ក្អួតចង្អោរអំឡុងពេល…
កីឡាករ Lionel Messi គឺជាកីឡាករតែម្នាក់គត់ក្នុងនាមជាកីឡាករកំពូលលើពិភព ដែលបង្ហាញអាការៈក្អួតចង្អោរអំឡុងពេលប្រកួត ដោយនោះមិនមែនមកពីគាត់ទទួលទានអាហារមុនការប្រកួតឬបរិភោគអាហារមិនមានអនាម័យអ្វីឡើយ
គ្រប់យ៉ាងគឺដោយសារតែបរិយាកាសក្នុងកីឡដ្ឋាន Estadio Hernando ដែលជាកីឡដ្ឋានជាតិរបស់ប្រទេសបូលីវីតែប៉ុណ្ណោះ។
យ៉ាងណាមិញក្នុងរឿងនេះអេតមីនសូមរំលឹកបងប្អូនប្រិយមិត្តអោយជ្រាបអំពីកីឡដ្ឋានដែលមានទីតាំងក្នុងទីក្រុង La Paz ដែលជាក្រុងមួយមានកម្ពស់ខ្ពស់ជាងគេលើលោក ពោលមានកម្ពស់ដល់ទៅ ៣៦៧៧ម៉ែត្រគិតពីនីរ៉ូទឹកសមុទ្រ
ដែលនេះមានន័យថាកីឡដ្ឋាននេះមានកម្ពស់ខ្ពស់ជាងភ្នំឱរ៉ាល់រហូតដល់ទៅពីរដង់ឯណោះ។ កក្ដាអាកាសធាតុមិនអំណោយផលបែបនេះហើយដែលជាហេតុធ្វើអោយកីឡាករ Lionel Messi ក្អួត និងកីឡាករជម្រើសជាតិដទៃទៀតស្ទើរតែដាច់ខ្យល់ស្លាប់អំឡុងពេលប្រកួត។
គួរបន្ថែមផងដែលថា Lionel Messi ធ្លាប់ប្រកួតក្នុងដីរបស់ក្រុមជម្រើសជាតិបូលីវីក្នុងឆ្នាំ២០១៣ គ្រានោះគឺជាការប្រកួតវគ្គជម្រុះប៉ែកខាងអាហ្វីកឡាទីនក្នុងព្រឹត្តិការណ៍ FIFA World Cup ពេលនោះហើយគឺជាវេលាដែលធ្វើអោយតារាឆ្នើមសញ្ញាតិអាហ្សង់ទីនខ្លាចរអាក្នុងការប្រកួតនៅកីឡដ្ឋានជាតិរបស់ប្រទេសបូលីវីរហូតមកទល់បច្ចុប្បន្ន៕