* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តើ ចន្ធា ត្រូវធ្វើតេស្ថសុខភាពផ្នែកអ្វីខ្លះដើម្បីអោយស្របទៅតាមបទប្បញ្ញត្តិរបស់ FIFA?
ក្នុងនាមជាកីឡាករអាជីពបញ្ហាសុខភាពគឺជារឿងសំខាន់បំផុតដែលទាមទារអោយមានការធ្វើសេត្ថជាច្រើនដំណាក់កាល ដោយឡែកកក្តាអាកាសធាតុក៏ជារឿងមួយដ៏សំខាន់ផងដែល ព្រោះប្រសិនបើកីឡាករមានបញ្ហាសុខភាពមិនអាចសម្របខ្លួនជាមួយបរិយាកាសថ្មីនាទឹកដីប្រទេសកាតាបានទេនោះ អាចនឹងមានផលប៉ះខ្លាំងក្នុងពេលប្រកួត។
យ៉ាងណាមិញការធ្វើតេស្ថសុខភាពរបស់កីឡាករវ័យក្មេងកម្ពុជាសៀង ចន្ធា ជាមួយនិងក្រុមវេជ្ជបណ្ឌិតដើម្បីអោយស្របទៅតាមស្តង់ដារនិងបទប្បញ្ញត្តិរបស់ FIFA គឺចាំបាច់ត្រូវមានការធ្វើតេស្ថទៅលើសាច់ធំ,រាយកាយ,និងការពិនិត្យទៅប្រព័ន្ធប្រសាររបស់កីឡាករផងដែរ។
លើសពីនោះទៅទៀតការពិនិត្យចង្វាក់បេះដូងក៏ត្រូវបានប្រើដើម្បីតាមដានពីភាពមិនប្រក្រតីនៃបេះដូងនៅមន្ទីរពិសោធន៍របស់វេជ្ជបណ្ឌិតថែមទៀតផង នេះបើយោងទៅតាមការសម្រាយបញ្ជាក់ពីសំណាក់ LSH Journal ព្រមទាំងរូបភាពលម្អិតចេញពីគេហទំព័រ AMS Sports។
គួរបន្ថែមផងដែលថាក្រុមវេជ្ជបណ្ឌិតក៏បានធ្វើតេស្ថទៅលើសាច់ដុំ ព្រមទាំងអាចកំណត់អត្តសញ្ញាណនៃភាពទន់ខ្សោយរបស់សាច់ដុំដែលទទួលរងនូវការប៉ះទង្កិចពីពេលកន្លងមកផងដែរ៕