Neymar បាននិយាយបែបនេះទៅកាន់ CR7 ក្រោយរូបគេចូលរួមជាមួយ Al Hillal…

ដូចយើងបានដឹងស្រាប់ខ្សែបម្រើដ៏ល្បីឈ្នះសញ្ជាតិប្រេស៊ីល Neymar Jr បានផ្លាស់ពីក្លិបសេដ្ថីបារាំង PSG ទៅចូលរួមជាមួយនិងក្លិបបាល់ទាត់ Al Hillal ដែលជាក្លិបគូរប្រជែងរបស់តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ក្នុងលីគកំពូលអារ៉ាប៊ីសាអូឌីត។

យ៉ាងណាមិញបន្ទាប់ពីទៅប្រទេសអារ៉ាប៊ីសាអូឌីត Neymar Jr ក៏បានធ្វើបទសម្ភាស៍ជាមួយសារពត៌មានអារ៉ាប៊ីសាអូឌីត ដោយ Neymar បាននិយាយសំដៅទៅកាន់ CR7 ចំៗបែបនេះថា “ Cristiano Ronaldo គឺជាអ្នកចាប់ផ្តើមអ្វីៗទាំងអស់នេះ គ្រប់គ្នាមកលេង និងស្គាល់លីគអារ៉ាប់ប៊ីសាអូឌីតគឺដោយសារតែ 𝗖𝗿𝗶𝘀𝘁𝗶𝗮𝗻𝗼 𝗥𝗼𝗻𝗮𝗹𝗱𝗼។ នៅពេល 𝗖𝗥𝟳 មកដំបូងគ្រប់គ្នាគិតថា គាត់ឆ្គួតហើយដែលមកចំណាយពេលលេងនៅលីគ(Saudi Pro League) ប៉ុន្តែបច្ចុប្បន្ន គ្រប់គ្នាសុទ្ធតែដើរតាមគន្លងរបស់គាត់ រួមទាំងខ្ញុំផងដែរ ” ។

គួរបន្ថែមផងដែលថាក្រៅពីវត្តមានរបស់តារាឆ្នើមសញ្ជាតិប្រេស៊ីលដែលជោគជ័យខ្លាំងនាតំបន់អឺរ៉ុប Neymar Jr បង្ហាញខ្លួននាទឹកដីអារ៉ាប៊ីសាអូឌីត ក៏មានកីឡាករឆ្នើមៗដទៃទៀតបានផ្លាស់នឹងកំពុងត្រៀមខ្លួនក្នុងការផ្លាស់មកប្រកបអាជីពក្នុងលីគកំពូល Saudi Pro League ជាច្រើនរូបផ្សេងទៀតផងដែរ៕