អតីតកីឡាករហង្សក្រហម Jamie Carragher បាននិយាយថាកន្លែងតែមួយគត់ដែល Harry Kane អាចទៅបានគឺ Manchester United


អនាគតរបស់កីឡាករ  Harry Kane  ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពី Tottenham ធ្លាក់ចេញពីពានរង្វាន់ UEFA  Champions League  ក្រោយចាញ់ក្រុម AC Milan ក្នុងលទ្ធផលសរុបទាំងពីរជើង 1-0  ។ កីឡាករវ័យ 29 ឆ្នាំរូបនេះ  កំពុងតែខិតជិតចប់កុងត្រារបស់គាត់នៅ Spurs  ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Man Utd និង Bayern Munich ។



ម្ចាស់ជើងឯកអាល្លឺម៉ង់គឺក្លិប Bayern Munich  ក៏បានចាប់អារម្មណ៏លើ Kane ជាយូរមកហើយជាមួយនឹងការរំពឹងទុកជុំវិញការផ្លាស់ប្តូរសម្រាប់កីឡាករវ័យ 29 ឆ្នាំរូបនេះ ដើម្បីជំនួសកីឡាករ Robert Lewandowski បន្ទាប់ពីបានចាកចេញទៅ Barcelona នៅរដូវក្តៅមុន។

Manchester United គឺជាគោលដៅផ្ទេរពិតប្រាកដតែមួយគត់របស់ Harry Kane ប្រសិនបើគាត់ចាកចេញពីក្លិប Tottenham នៅរដូវក្តៅខាងមុខនេះ  នេះបើយោងទៅតាមអ្នកវិភាគរបស់ Sky Sports គឺលោក Jamie Carragher ។



នៅពេលសួរថាតើ Bayern ជាជម្រើសមួយផ្សេងទៀតឬអត់ Carragher បានបន្ថែមថា៖  "គាត់នឹងចង់បានកំណត់ត្រា Premier League  ប្រសិនបើគាត់នៅចន្លោះពេលនេះរហូតដល់ចុងបញ្ចប់នៃអាជីពរបស់គាត់ គាត់នឹងក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេដែលមិនធ្លាប់មាននៅក្របខណ្ឌ Premier League។



ទោះជាយ៉ាងណាក៏ដោយ Kane  បានការបំបែកកំណត់ត្រានៅក្របខណ្ឌ Premier League របស់ Alan Shearer ហើយ Carragher  គិតថានេះនឹងក្លាយជាកត្តាសំខាន់នៅពីក្រោយការសម្រេចចិត្តរបស់ប្រធានក្រុមអង់គ្លេសរូបនេះនៅរដូវក្តៅ  រួមជាមួយនឹងការឈ្នះពានរង្វាន់ដំបូងរបស់គាត់ផងដែរ។