Luka Modric បាននិយាយរឿងចូលនិវត្តន៍ពីជម្រើសជាតិក្រូអាត

កីឡាករវ័យ 37 ឆ្នាំ Luka Modric បាននាំក្រុមក្រូអាតក្រុមជោគជ័យមែនទែននៅព្រឹត្ដិការណ៍ World Cup ២សម័យកាលចុងក្រោយនេះ។ ដោយការប្រកួត World Cup2018 គាត់បានជួយឲ្យក្រូអាតទទួលបានចំណាត់ថ្នាក់លេខ២ ដោយចាញ់បារាំងនៅវគ្គផ្ដាច់ព្រ័ត្រ។

 ខណៈដែលនៅ World Cup 2022 នេះ Modric ក៏នៅតែល្អ ដោយជួយក្រូអាតទទួលបានចំណាត់ថ្នាក់លេខ៣។ ចាប់តាំងពីទទួលបានចំណាត់ថ្នាក់លេខ 3 ក្នុងការប្រកួត World Cup ឆ្នាំ 1998 មក ទើបតែ២ព្រឹត្ដិការណ៍ចុងក្រោយនេះទេ ដែលជម្រើសជាតិក្រូអាតទទួលបានចំណាត់ថ្នាក់ល្អ។

បើនិយាយរឿងចូលនិវត្តន៍ពីជម្រើសជាតិវិញ ខ្សែបម្រើរបស់ក្លឹប Real Madrid បានអះអាងថា៖ “វាអាចជា World Cup ចុងក្រោយរបស់ខ្ញុំ ហើយខ្ញុំក៏មិនអាចនិយាយអ្វីច្រើនទេ។ ខ្ញុំពិតជាសប្បាយចិត្តពេលលេងឲ្យក្រូអាត ។ ក្ដីសៃម្ររបស់ខ្ញុំគឺចង់លើកពាន World Cup ប៉ុន្តែវាមិនអាចកើតឡើង ប៉ុន្តែខ្ញុំក៏សប្បាយចិត្តដែរឈ្នះមេដាយបាន២ដងនេះ។ ខ្ញុំនឹងបន្ដជាមួយក្រូអាតរហូតដល់ការប្រកួត Nations Leagueនៅឆ្នាំក្រោយទៀត”៕