* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Real Madrid រៀបចំផែនការសម្រាប់នាពេលអនាគត ដោយមានបំណងចង់បានខ្សែប្រយុទ្ធពីររូបនេះ មកជំនួសតំណែង Karim Benzema
ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើកីឡាករ Dusan Vlahovic ខ្សែប្រយុទ្ធមកពីក្លិប Juventus និង Richarlison ខ្សែប្រយុទ្ធមកពី Tottenham Hotspur គឺជាអ្នកជំនួសដ៏មានសក្តានុពលសម្រាប់ Karim Benzema នេះបើយោងតាម ESPN ។
ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានមកចូលរួមជាមួយក្លឹបនេះតាំងពីឆ្នាំ ២០០៩ ហើយបានបង្ហាញខ្លួនជាច្រើននៅទឹកដី Santiago Bernabeu។ ហើយគាត់ទើបតែឈ្នះ Ballon d'Or ក្រោយជួយក្រុមឈ្នះពានរង្វាន់ UEFA Champions League លើកទី 14 របស់ក្រុម។ទោះយ៉ាងណាក៏ដោយជាមួយនឹងស្ថានភាពរាងកាយធ្លាក់ចុះ គួបផ្សំនឹងអាយុ៣៥ឆ្នាំដែលត្រូវបានគេចាត់ទុកថាជាការបញ្ចប់ជីវិតបាល់ទាត់របស់គាត់។ Benzema បានខកខានការប្រកួតលីកចំនួន 8 ប្រកួតក្នុងរដូវកាលនេះ ខណៈដែលកីឡាករបម្រុង Rodrygo គឺជាកីឡាករដ៏ដល់សម្រាប់ក្រុម។
ជាលទ្ធផលនៃស្ថានភាពនេះ Carlo Ancelotti បានចាប់ផ្តើមស្វែងរកអ្នកជំនួស Benzema ដែលជាប្រយុទ្ធចូលមកបន្ថែមទៀត ហើយមានគោលបំណងធ្វើឲ្យកីឡាកររូបនេះក្លាយជាអ្នកជំនួសតំណែងរបស់ Benzema រយៈពេលវែង។ នេះបើយោងតាមការចុះផ្សាយពីប្រព័ន្ធផ្សព្វផ្សាយល្បីៗ វាត្រូវបានគេបង្ហាញថាក្លិប Real Madrid ចាប់អារម្មណ៍ជាពិសេសទៅលើកីឡាករ Dusan Vlahovic របស់ Juventus និង Richarlison របស់ Tottenham Hotspur ។ ទន្ទឹមនឹងនេះ Richarlison ក៏ធ្លាប់ធ្វើការជាមួយ Ancelotti ពីមុនមក។