* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Juventus អស់ឪកាសឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយជាបន្តហើយ
លោក Massimiliano Allegri មានការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីក្រុមរបស់លោក Juventus បានបរាជ័យក្រោមថ្វីជើងរបស់ក្រុម Benfica 4-3 នៅក្នុងការប្រកួតទី5 នឹងអស់ឪកាសឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយជាលើកដំបូង ដោយគិតចាប់តាំងពីរដូវកាល 2013-14 មកម្ល៉េះ។
ការបរាជ័យនេះបានធ្វើឱ្យ Juventus អស់សិទ្ធិឡើងទៅកាន់វគ្គបន្តទៀតហើយ បើទោះបីជាពួកគេនៅសល់មួយប្រកួតទៀតនៅក្នុងដៃក៏ដោយ។
ប៉ុន្តែយ៉ាងណា យ៉ាងណីនោះ Juventus គឺត្រូវការពិន្ទុពីការប្រកួតចុងក្រោយជាចាំបាច់ ដើម្បីមានវត្តមាននៅក្នុងពានរង្វាន់ UEFA Europa League។ ព្រោះបច្ចុប្បន្ននេះ Juventus មានត្រឹម 3 ពិន្ទុប៉ុណ្ណោះពីការប្រកួត 5 លើកកន្លងមក។
ស្របពេលដែលក្រុម Maccabi Haifa របស់ប្រទេសអ៊ីស្រាអែលវិញ ក៏មាន 3 ពិន្ទុដូចគ្នាទៅនឹងក្រុម Juventus ពីការប្រកួត 5 លើកកន្លងមកដូចគ្នា។
ខណៈដែលប្រកួតចុងក្រោយនៅក្នុងពូល H នេះ Juventus ត្រូវប៉ះក្រុមកំពូលតារាង PSG ហើយ Maccabi Haifa ត្រូវប៉ះក្រុម Benfica។
