Olivier Giroud កាន់តែចាស់ ប៉ុន្តែកាន់តែ...

ដោយស្ថិតនៅក្នុងវ័យ 36 ឆ្នាំទៅហើយ ប៉ុន្តែខ្សែប្រយុទ្ធបារាំងកីឡាករ Olivier Giroud នៅតែមានស្ថិតិគួរអោយចាប់អារម្មណ៍ដដែល។



ក្រោយពីស៊ុតបញ្ចូលទីបាន 2 គ្រាប់ នឹងបោះអោយគេទាត់ចូលបាន 2 គ្រាប់នៅក្នុងជំនួបទល់នឹងក្រុម Red Bull Salzburg នៅក្នុងពានរង្វាន់ UEFA Champions League កាលពីយប់មិញនេះ។ វាបានធ្វើអោយ Olivier Giroud អាចស៊ុតបញ្ចូលទីបាន 8 គ្រាប់ នឹង 4 assists ពីការចូលលេង 17 ប្រកួត ពីគ្រប់កម្មវិធីទាំងអស់អោយក្រុម AC Milan នៅរដូវកាលថ្មីនេះ។



ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺខ្សែប្រយុទ្ធបារាំងរូបនេះ ក៏បានជួយអោយក្រុម AC Milan ឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ជាបន្តផងដែរ។