* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Xavi បានសារភាពថា៖ លោកគ្មានវិធីដែលអាចយកឈ្នះលើក្រុម Bayern Munich បាននោះទេ
គ្រូបង្វឹកក្រុម Barcelona លោក Xavi បានសារភាពថា៖ ក្រុមរបស់លោកអន់ជាងក្រុម Bayern Munich គ្រប់តំបន់តែម្ដង បន្ទាប់ពីក្រុម Barcelona បានចាញ់ Bayern Munich ក្នុងលទ្ធផល 3-0 នៅកីឡដ្ឋាន Nou Camp ក្នុងក្របខ័ណ្ឌ Champions League សម្រាប់ពូល C កាលពីយប់មិញនេះ។
ដូច្នេះមានន័យថាក្រុមរបស់លោកគ្រូ Xavi អស់ឪកាសឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយជាបន្តហើយ ប៉ុន្តែពួកគេនឹងទទួលបានឪកាសទៅលេងក្នុងពានរង្វាន់ UEFA Europa League ជំនួសវិញក្នុងនាមជាក្រុមលេខ 3 ប្រចាំពូល C នេះ។
