* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ផ្លូរការហើយ៖ តារាសំណាងរបស់ហូឡង់នៅ World Cup 2022 ចូលរួមជាមួយ Manchester United...
ផ្លូរការ៖ ក្រុមបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងចុះកិច្ចសន្យានាំយកតារា World Cup 2022 របស់ក្រុមជម្រើសជាតិហូឡង់កីឡាករ Wout Weghorst ក្នុងលក្ខខណ្ឌខ្ចីជើងបន្តពីក្រុមទួរគី Beşiktaş រយៈពេល 6 ខែ។ខណៈដែល Weghorst ត្រូវបានក្រុមទួរគី Beşiktaş ខ្ចីជើងពីក្រុម Burnley រយៈពេល 1 រដូវកាល កាលពីដើមនៃរដូវកាល 2022/23 នេះ។ ដូច្នេះមានន័យថាក្រុមបិសាចក្រហម Manchester United នឹងត្រូវចំណាយទឹកប្រាក់ 3 លានអឺរ៉ូឲ្យទៅក្រុម Beşiktaş ដើម្បីបញ្ចប់កិច្ចសន្យារបស់ Weghorst មុនកាលកំណត់ជាមួយក្រុម Beşiktaş។
ខ្សែប្រយុទ្ធហូឡង់វ័យ 30 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 9 គ្រាប់ពីការបង្ហាញខ្លួន 18 ប្រកួតសម្រាប់ក្រុម Beşiktaş ពីគ្រប់កម្មវិធីទាំងអស់នៅរដូវកាលនេះ។
គួរបញ្ជាក់ថា Wout Weghorst បានផ្លាស់ទៅចូលរួមជាមួយក្រុម Burnley កាលពីខែមករា ឆ្នាំ 2022 ពីក្រុម Wolfsburg របស់អាល្លឺម៉ង់ក្នុងទំហំទឹកប្រាក់ 12 លានផោន ប៉ុន្តែរូបគេស៊ុតបញ្ចូលទីបានត្រឹម 2 គ្រាប់ប៉ុណ្ណោះ ពីការបង្ហាញខ្លួន 20 ប្រកួត ខណៈដែល Burnley ត្រូវបានធ្លាក់ទៅក្របខណ្ឌ EFL Championship។
