* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ផ្លូវការ៖ Wolves ឈានដល់កិច្ចព្រមព្រៀងទិញបានខ្សែប្រយុទ្ធស្លាបរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ...
ផ្លូវការ៖ ក្រុម Wolverhampton Wanderers បានឈានដល់កិច្ចព្រមព្រៀងចុះកិច្ចសន្យាទិញបានខ្សែប្រយុទ្ធស្លាបអេស្ប៉ាញកីឡាករ Pablo Sarabia ពីក្រុមអ្នកមានបារាំង PSG ក្នុងទំហំទឹកប្រាក់ 4.4 លានផោន។ ខណៈដែលកីឡាករវ័យ 30 ឆ្នាំរូបនេះនឹងចុះកិច្ចសន្យារយៈពេល 2 ឆ្នាំកន្លះនៅកីឡដា្ឋន Molineux Stadium។
Pablo Sarabia បានចូលរួមជាមួយ PSG ពី Sevilla ក្នុងឆ្នាំ 2019 ដោយបង្ហាញខ្លួនសរុបឲ្យ PSG ចំនួន 98 ប្រកួត រកបាន 22 គ្រាប់ នឹង 12 assists។
ហើយ Sarabia ក៏បានចំណាយពេលរដូវកាល 2021-22 ក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅកិ្លប Sporting Lisbon របស់ប្រទេសព័រទុយហ្គាល់ ក្រោយពីមិនសូវបានចូលលេងនៅ PSG ក៏ដូចជាដើម្បីមានឈ្មោះទៅ World Cup 2022 ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ។
ស្របពេលដែលជាមួយក្រុមជម្រើសជាតិអេស្ប៉ាញវិញ Sarabia ជាប់ឈ្មោះតាំងពីឆ្នាំ 2019 ដោយបង្ហាញខ្លួនសរុប 26 ប្រកួត នឹងរកបាន 9 គ្រាប់។
គួរបញា្ចក់ថា Sarabia គឺជាកីឡាករទី3 ហើយដែលក្រុម Wolverhampton នាំចូលក្នុងទីផ្សារដោះដូរកីឡាករនៅខែមករានេះ បន្ទាប់ពីយកបានកីឡករប្រេសុីល Matheus Cunha ពីក្រុម AT Madrid ខ្ចីជើង នឹងកីឡាករហ្គាបុង Mario Lemina ពីក្រុម OGC Nice ទិញដាច់។