Chelsea កាន់តែយ៉ាប់ត្រឹម 7 ថ្ងៃចាញ់រហូតដល់ទៅ 3 ប្រកួត...

ស្ថានភាពរបស់ក្រុមតោខៀវ Chelsea នៅរដូវកាលនេះ ហាក់ដូចជាយ៉ាប់យុឺនខ្លាំងមែនទែន ដោយចុងសប្ដាហ៍មុនចាញ់ Arsenal ពាក់កណ្ដាលសប្ដាហ៍នេះចាញ់ Man City នឹងចុងសប្ដាហ៍នេះបន្តចាញ់ Newcastle ទៀត។ ដែលវាបានធ្វើអោយស្ថិតិរបស់ Chelsea នៅពេលជួបក្រុមប្រជែងតំបន់ Top 4 នៅរដូវកាលនេះហាក់បីដូចជាខ្សោយខ្លាំងមែនទែន ពោលគឺតែងតែចាញ់ ហើយនឹងស្មើ។


ហើយអ្វីដែលកាន់តែយ៉ាប់យុឺនខ្លាំងសម្រាប់ក្រុមរបស់លោកគ្រូ Graham Potter ទៀតនោះ គឺត្រឹមតែរយៈ 7 ថ្ងៃសោះពួកគេបានចាញ់រហូតដល់ទៅ 3 ប្រកួត នឹងមិនអាចស៊ុតបញ្ចូលទីគេបានសូម្បីតែមួយគ្រាប់។  ខណៈដែលគិតត្រឹមសប្ដាហ៍ទី15 នេះ Chelsea កំពុងតែឈរនៅចំណាត់ថ្នាក់ទី8 នៅក្នុងក្របខណ្ឌ Premier League ដោយមានត្រឹម 21 ពិន្ទុប៉ុណ្ណោះ ដែលធ្វើអោយគន្លាតពិន្ទុរបស់ពួកគេ ជាមួយក្រុមកំពូលតារាង Arsenal ខុសគ្នារហូតដល់ 16 ពិន្ទុឯណោះ។

Related