* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
វីរបុរស Arsenal មួយរូបទាយថា Arsenal នឹងឈ្នះពាន PL រដូវកាលនេះ បើកីឡាករសំខាន់បីរូបនេះមិនមានរងរបួស...
លោក Ian Wright ដែលជាអតីតវីរបុរសក្រុមកាំភ្លើងធំ Arsenal ពីឆ្នាំ 1991 ដល់ 1998 មានជំនឿជឿថាអតីតក្លឹបរបស់លោក Arsenal នឹងឈ្នះពាន Premier League ជាលើកដំបូងនៅរដូវកាលនេះ ក្រោយពីខកខានឈ្នះជិត 20 ឆ្នាំមកហើយនោះ។ ខណៈដែល Arsenal ឈ្នះពាន Premier League លើកចុងក្រោយគឺនៅរដូវកាលឆ្នាំ 2003/04។
លោក Ian Wright បានប្រាប់ The Kelly និង Wrighty មុនការប្រកួតស្មើគ្នា 0-0 រវាង Newcastle នឹង Arsenal កាលពីយប់មិញថា៖ "ខ្ញុំតែងតែនិយាយថារីករាយជាមួយពេលវេលាមួយនេះ"។
"យើងដឹងហើយថា Manchester City ល្អប៉ុណ្ណា ពួកគេប្រហែលជាក្រុមតែមួយគត់ ដែលមានកីឡាកររបួសតិចតួចបំផុតចំពោះកីឡាករសំខាន់ៗ ហើយនៅតែអាចឈ្នះពានលីគបាន"។
"ខ្ញុំព្យាករណ៍ថា Arsenal នឹងមានឱកាសឈ្នះពាន Premier League រដូវកាលនេះ ប្រសិនបើជាពួកគេព្យាយាមចុះហត្ថលេខាលើកីឡាករបន្ថែមទៀតនៅក្នុងខែមករានេះ ហើយកីឡាករ Martin Odegaard, Bukayo Saka និង Thomas Partey មិនមានមានបញ្ហារបួសសោះនោះ។ ព្រោះពួកគេទាំងបីនាក់នេះសំខាន់ណាស់សម្រាប់ Arsenal នាពេលបច្ចុប្បន្ននេះ"។
ក្រុមកាំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោកគ្រូវ័យក្មេង Mikel Arteta ពិតជាមានភាពលេចធ្លោជាខ្លាំងនៅក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ។ ក្រោយពីឆ្លងកាត់ការប្រកួតចំនួន 17 ប្រកួតមាន 44 ពិន្ទុឈរកំពូលតារាងនៃក្របខណ្ឌ Premier League ដោយដាច់ពិន្ទុក្រុមលេខ 2 Manchester City ចំនួន 8 ពិន្ទុ។

ខណៈដែលក្រុមគូប្រជែង Arsenal គឺ Manchester City យប់ថ្ងៃព្រហស្បត្ត៍សប្ដាហ៍នេះត្រូវទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះតោខៀវ Chelsea នៅ Stamford Bridge នាវេលាម៉ោង 3:00 រំលងអាធ្រាត្រ។
