* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ផ្លូវការ៖ Nottingham Forest ទិញបានខ្សែបម្រើឆ្នើមនៅលីគប្រេសុីលម្នាក់មករួមក្រុមនៅខែមករានេះ...
ផ្លូវការ៖ ក្រុម Nottingham Forest បានឈានដល់កិច្ចព្រមព្រៀងចុះកិច្ចសន្យាយកបានខ្សែបម្រើឆ្នើមនៅលីគកំពូលប្រេសុីលកីឡាករ Danilo Oliveira ពីក្រុមប្រេសុីល Palmeiras ក្នុងទំហំទឹកប្រាក់ 16 លានផោន។ ខណៈដែលខ្សែបម្រើវ័យ 21 ឆ្នាំប្រេសុីលរូបនេះនឹងចុះកិច្ចសន្យារយៈពេល 6 ឆ្នាំកន្លះនៅកីឡដ្ឋាន City Ground។
ស្របពេលដែល Danilo ធ្លាប់បានឈ្នះពានរង្វាន់ជាច្រើននៅតំបន់អាមេរិចខាងត្បូងដូចជាឈ្នះពាន Copa Libertadores ចំនួនពីរលើក, ពាន Recopa Sudamericana មួយលើក និងពានលីគកំពូលប្រេសុីល Serie A មួយលើកដែលសុទ្ធតែជាការឈ្នះជាមួយក្រុម Palmeiras ទាំងអស់។
Danilo បាននិយយាថា៖ "ខ្ញុំពិតជារីករាយណាស់ដែលបានសម្រេចក្តីសុបិនរបស់ខ្ញុំក្នុងការលេងនៅក្នុងក្របខណ្ឌ Premier League និងលេងឲ្យ Nottingham Forest"។
ខណៈដែល Danilo បង្ហាញខ្លួនសរុប 141 ប្រកួតឲ្យក្រុម Palmeiras ដោយស៊ុតបញ្ចូលទីបាន 12 គ្រាប់នឹង 9 assists ពីឆ្នាំ 2020 ដល់ 2023 នេះ។
