ត្រឹមរយៈពេល ​8 ថ្ងៃនៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ Chelsea ទិញបានកីឡាករថ្មី 3 រូបបាត់...

ក្រុមតោខៀវ ​​Chelsea បានឈានដល់កិច្ចព្រមព្រៀងចុះកិច្ចសន្យាយកបានកីឡាករថ្មីម្នាក់ទៀតហើយនៅក្នុងទីផ្សារដោះដូរកីឡាករក្នុងខែមករានេះ នោះគឺខ្សែបម្រើវ័យក្មេងប្រេសុីលកីឡាករ Andrey Santos ពីក្រុមលីគទី2 ប្រេសុីល Vasco da Gama ក្នុងទំហំទឹកប្រាក់ 18 លានផោន។  Andrey Santos នឹងចុះកុងត្រារយៈពេល 6 ឆ្នាំជាមួយ Chelsea នៅ Stamford Bridge។
Chelsea announce £13m signing of Andrey Santos as teenage midfielder seals  switch from Vasco da Gama | Goal.com US
ខណៈដែលខ្សែបម្រើវ័យ 18 ប្រេសុីលរូបនេះ ស៊ុតបញ្ចូលបាន 8 គ្រាប់ពីការបង្ហាញខ្លួនចំនួន 34 ប្រកួតនៅលីគទី2 ប្រេសុីល នឹងបានរួមចំណែកយ៉ាងសំខាន់ជួយអោយក្រុម Vasco da Gama បញ្ចប់រដូវកាលនៅលេខរៀងទី 3 នឹងត្រូវដំឡើងទៅលេងនៅលីគកំពូលប្រេសុីលនៅរដូវកាលថ្មីផងដែរ។
Andrey Santos: Chelsea complete signing of 18-year-old Brazilian midfielder  from Vasco da Gama | Football News | Sky Sports
គិតត្រឹម 8 ថ្ងៃដំបូងក្នុងទីផ្សារដោះដូរកីឡាករនៅខែមករានេះ តោខៀវ ​​Chelsea ដែលមានម្ចាស់ក្លឹបថ្មីជាមហាសេដ្ឋីអាមេរិកនោះ បានចាយលុយសរុបអស់ 63 លានផោនហើយ ទៅលើការនាំចូលកីឡាករថ្មីចំនួន 3 រូបបន្ថែមទៀតដែលរួមមាន៖ ខ្សែប្រយុទ្ធកូតឌីវ័រ David Datro Fofana, ខ្សែការពារបារាំង Benoit Badiashile នឹងខ្សែបម្រើប្រេសុីល Andrey Santos។


គួរបញ្ជាក់ថាបច្ចុប្បន្ននេះ Chelsea កំពុងតែមានវិបត្តិកីឡាករសំខាន់ៗនៅក្នុងក្រុមរបួសច្រើនខ្លាំងមែន ពោលគឺកីឡាកររបួសនៅក្នុងក្រុម Chelsea នៅពេលនេះមានរហូតដល់ទៅ 10 រូបហើយដែលរួមមាន៖ Edouard Mendy, Wesley Fofana, Ben Chilwell, Reece James, N'Golo Kanté, Loftus-Cheek, Mason Mount, Sterling, Pulisic នឹង Armando Broja។

May be an image of 5 people and text that says "WhaeFin MENDY FOFANA MUEN CHIL WELL JAMES STERLING"
May be an image of 5 people and text that says "trivago LOFTUS- LOFTUS-CHEEK BROJA PULISIC 10 KANTE MOUNT"
 

Related