* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គ្រូក្រុម Sporting Lisbon ថាក្រុមលោកគ្មានលទ្ធភាពយក Ronaldo មករួមក្រុមទេ
គ្រូក្រុម Sporting Lisbon លោក Ruben Amorim បាននិយាយថា ក្រុមលោកគ្មានលទ្ធភាពយក Ronaldo មករួមក្រុមនោះទេ ព្រោះតែប្រាក់ពលកម្មតារាវ័យ 37 ឆ្នាំរូបនេះខ្ពស់ខ្លាំងពេក។
ខណៈដែល Ronaldo ក៏កំពុងតែរកច្រកចេញពីក្រុម Manchester United ផងដែរ ក្រោយពីរូបគេមិនសូវជាបានចូលលេងក្នុងជម្រើស 11 នាក់ដំបូងប៉ុន្មាននោះទេនៅរដូវកាលថ្មីនេះ។
ហើយអ្វីដែលធ្វើអោយ Ronaldo កាន់តែមិនសប្បាយចិត្តជាមួយក្រុម Manchester United ថែមទៀតនោះ គឺការដែលលោកគ្រូ Erik ten Hag មិនសូវជាមានទំនាក់ទំនងល្អជាមួយរូបគេតែម្ដង។
