លោក Frank Lampard ត្រូវបាន Everton បណ្ដេញចេញពីតំណែង ហើយ Everton ត្រៀមតែងតាំងគ្រូសញ្ជាតិអាហ្សង់ទីនជាគ្រូថ្មី...

លោក Frank Lampard ត្រូវបានក្រុមស្ករគ្រាប់ Everton សម្រេចបណ្ដេញចេញពីតំណែងជាគ្រូបង្វឹករបស់ពួកគេហើយ ក្រោយពីលោកបានដឹកនាំក្រុមធ្លាក់ចូលទៅក្នុងតំបន់ក្រហមនៅក្នុងក្របខណ្ឌ Premier League។
Why is Lampard 'not getting even more stick' at Everton? Silent Man City  and more mails...
ខណៈដែលគ្រូបង្វឹកវ័យ 44 ឆ្នាំអង់គ្លេសរូបនេះត្រូវបាន Everton តែងតាំងជាគ្រូបង្វឹករបស់ពួកគេកាលពីថ្ងៃទី31 ខែមករា ឆ្នាំមុន ជំនួសគ្រូសញ្ជាតិអេស្ប៉ាញលោក Rafael Benítez ដែលត្រូវបានក្លឹបបណ្ដេញចេញដូចគ្នាផងដែរ។

Everton ក្រោមការដឹកនាំរបស់លោក Frank Lampard 20 ប្រកួតដំបូងនៅក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ឈ្នះ 3 ប្រកួត ស្មើ 6 ប្រកួត នឹងចាញ់រហូតដល់ទៅ 11 ប្រកួត ដោយឈរនៅលេខរៀងទី 19 ហើយមានត្រឹម 15 ពិន្ទុប៉ុណ្ណោះ។

Sacking Frank Lampard would not be my decision, says Everton owner Farhad  Moshiri | Sport | The Sunday Times

Everton committed a PL sin that made them outdated overnight

ក្រោយពីក្លឹបបានសម្រេចបណ្ដេញលោក Frank Lampard ចេញពីតំណែងហើយនោះ ពេលនេះ Everton ទំនងជាត្រៀមតែងតាំងអតីតគ្រូបង្វឹកក្រុម Leeds United គឺគ្រូសញ្ជាតិអាហ្សង់ទីនលោក Marcelo Bielsa ជាគ្រូបង្វឹកថ្មីរបស់ពួកគេឆាប់ៗខាងមុខនេះ។ នេះបើយោងទៅតាមសារព័ត៌មាន Sky Sports បានចុះផ្សាយ។

ខណៈដែលអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន នឹង Leeds United រូបនេះ បានគ្មានការងារធ្វើតាំងពីរូបលោកត្រូវបានក្រុម Leeds បណ្ដេញចេញពីតំណែងកាលពីថ្ងៃទី27 ខែកុម្ភៈ ឆ្នាំមុន។

Marcelo Bielsa in 'advanced talks' over Prem return with new offer sealing  current boss' fate

Related