* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
មហាសេដ្ឋីមានបំផុតម្នាក់របស់អង់គ្លេស កំពុងដំណើរការទិញក្លិប Manchester United ពីត្រកូល Glazer...
លោក Jim Ratcliffe ដែលជាមហាសេដ្ឋីអង់គ្លេស នឹងជាម្ចាស់ក្រុមហ៊ុន Ineos បាននឹងកំពុងចូលប្រឡូកក្នុងការប្រជែងទិញក្លិបបិសាចក្រហម Manchester United ជាផ្លូវការ។
ស្របពេលដែលម្ចាស់ក្លិបបិសាចក្រហម Manchester United បច្ចុប្បន្នដែលជាគ្រួសារ Glazer បាននិយាយកាលពីខែវិចិ្ឆកា ឆ្នាំមុនថា ពួកគេកំពុងពិចារណាលក់ក្លិប។
ខណៈដែលកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ineos របស់លោក Jim Ratcliffe ដែលជាមហាសេដ្ឋមានបំផុតម្នាក់នៅចក្រភពអង់គ្លេស បាននិយាយថាក្រុមហ៊ុនបាននិងកំពុងស្ថិតក្នុងការចរចាជាផ្លូវការទៅក្នុងដំណើរការទិញក្លិបបិសាចក្រហម Manchester United។
លោក Ratcliffe ក៏ធ្លាប់បានដាក់សំណើរទិញក្លិបតោខៀវ Chelsea ផងដែរកាលពីឆ្នាំមុន ក្រោយពីម្ចាស់ក្លិបចាស់ Chelsea លោកមហាសេដ្ឋីរុស្សី Roman Abramovich បានប្រកាសដាក់ក្លិបលក់ ប៉ុន្តែដំណើរការទិញមិនបានជោគជ័យ។
គួរបញ្ជាក់ថាលោក Ratcliffe ក៏ជាអ្នកគាំទ្រដ៏ងប់ងល់ម្នាក់របស់ក្រុមបិសាចក្រហម Manchester United ផងដែរ។ ខណៈដែលកាលពីគ្រួសារ Glazer មិនទាន់បានប្រកាសលក់ក្លិប លោក Ratcliffe ក៏ធ្លាប់បានព្យាយាមចចារទិញក្លិបមួយនេះម្ដងរួចមកហើយ ប៉ុន្តែត្រូវបានបដិសេធពីលោក Joel និង Avram Glazer។
ខណៈដែលការដាក់ដេញថ្លៃចង់ទិញលើកនេះ អាចនឹងមានលទ្ធផលវិជ្ជមានច្រើន ក៏ព្រោះតែគ្រួសារ Glazer ចង់លក់ក្លិបស្រាប់ផងដែរនោះ ក្រោយពីក្លិបបិសាចក្រហម Manchester United គ្រប់គ្រងដោយគ្រួសារ Glazer តាំងពីឆ្នាំ 2005 មក។
គួរបញ្ជាក់ថាក្រុមហ៊ុន Ineos របស់មហាសេដ្ឋ Ratcliffe ក៏បាននឹងកំពុងតែគ្រប់គ្រងក្លិបបាល់ទាត់ចំនួនពីរផងដែរនៅពេលបច្ចុប្បន្ននេះ គឺក្លិប OGC Nice របស់ប្រទេសបារាំង នឹងក្លិប FC Lausanne-Sport របស់ប្រទេសស្វីស។