Arsenal បោះលុយសុទ្ធ 50 លានផោនអោយលោក Arteta ទិញកីឡករថ្មីចូលបន្ថែមនៅខែមករា

មេ Arsenal ត្រៀមបោះលុយ 50 លានផោនអោយទៅលោកគ្រូ Mikel Arteta ទិញកីឡាករថ្មីចូលបន្ថែមទៀត នៅពេលទីផ្សារដោះកីឡាករខែមករាខាងមុខនេះបើក។ 



ក្រោយពីលោកគ្រូ Mikel Arteta បានបញ្ជាក់ថា Arsenal ត្រូវការកីឡាករថ្មីបន្ថែមយ៉ាងតិចពីរនាក់ទៀត ព្រោះកីឡាករបម្រុងក្នុងក្រុមបច្ចុប្បន្ននេះ ហាក់មិនសូវជាមានគុណភាព ដើម្បីជួយកីឡាករជម្រើសដំបូងបានច្រើនប៉ុន្មាននោះទេ។



ខណៈដែល Arsenal នៅរដូវកាលថ្មីនេះ បានធ្វើអោយពិភពលោកមានភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយ នឹងទម្រង់លេងដ៏ល្អរបស់ពួកគេ ដែលពួកគេអាចឈរកំពូលតារាងទាំង Premier League នឹង UEFA Europa League។

Related