* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Harry Maguire និយាយថាចង់ស្នាក់នៅបន្តនៅ Old Trafford
ខ្សែការពារកណ្ដាល Manchester United Harry Maguire បាននិយាយពីអនាគត់របស់គាត់នៅ Old Trafford ខណៈមានពាក្យចចាមអារ៉ាមថាក្លិបនឹងលក់រូបគេនៅរដូវក្ដៅនេះ។ មានសេចក្ដីរាយការណ៍ថាប៊ីសាចក្រហមកំពុងបើកភ្លើងខៀវបើសិនមានក្លិបណាចង់បាន។

ការពិតណាស់ខ្សែរកាពារវ័យ 31ឆ្នាំ រូបនេះនៅសល់កុងត្រាមួយរដូវកាលទៀតជាមួយបីសាចក្រហម នេះជាក្ដីបារម្មណ៍របស់ក្លិបប្រសិនបើគាត់ស្នាក់នៅមួយរដូវកាលទៀតគាត់នឹងក្លាយជាកីឡាករ Free Transfer ហើយក្លិបនឹងមិនទទួលបានប្រាក់ចំណេញអ្វីទាំងអស់ ។

ទោះជាយ៉ាងណាក៏ដោយMaguire បានសង្កត់ធ្ងន់នៅក្នុងបទសម្ភាសន៍ជាមួយ Sky Sports ថា "លុះត្រាតែក្លឹបប្រាប់ខ្ញុំថាខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការលក់ ឬថាខ្ញុំលែងចង់បាននៅទីនោះ"។
Maguire បាននិយាយថា "អ្វីគ្រប់យ៉ាងដែលខ្ញុំបានលឺ និងសកម្មភាពដែលក្លឹបបានបង្ហាញខ្ញុំ ខ្ញុំជាផ្នែកមួយនៃអនាគត ហើយវាដល់ពេលដែលត្រូវបន្តទៅមុខ ហើយធ្វើឱ្យក្លឹបនេះទទួលបានជោគជ័យម្តងទៀត ដើម្បីប្រជែងយកពានរង្វាន់ធំ" ។