* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Newcastle United កំពុងតែខ្លាំង ស្របពេលដែលខ្សែប្រយុទ្ធរបស់ពួកគេម្នាក់ ក៏កំពុងតែឡើងកូដខ្លាំងដូចគ្នា...
ក្រោយពីបញ្ចប់សប្ដាហ៍ទី14 នេះ ក្រុមអ្នកមានសម័យថ្មី Newcastle United កំពុងតែឈរនៅចំណាត់ថ្នាក់ទី3 នៃតារាងក្របខណ្ឌ Premier League ក្រោយពីពួកគេមិនបានភ្លាត់ចាញ់ទាល់តែសោះនៅ 9 ប្រកួតចុងក្រោយរបស់ពួកគេ ចាប់តាំងពីពួកគេបានចាញ់ក្រុម Liverpool នៅ Anfield កាលពីថ្ងៃទី01 ខែកញ្ញា មក។
ខណៈដែលខ្សែប្រយុទ្ធស្លាបប៉ារ៉ាហ្គាយរបស់ពួកគេ គឺកីឡាករ Miguel Almirón ហាក់ឡើងកូដខ្លាំងណាស់ នៅដើមនៃរដូវកាលថ្មីនេះ ដោយរកបាន 8 គ្រាប់ពី 14 ប្រកួតអោយក្រុម Newcastle United នៅ Premier League នារដូវកាលនេះ។
ហើយអ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍ពី Almirón ទៀតនោះគឺ 7 ប្រកួតចុងក្រោយមកនេះ Almirón ស៊ុតបញ្ជូលបានគ្រប់ប្រកួតទាំងអស់តែម្ដង។