* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Chelsea បញ្ចប់ការផ្ទេរយកបានកីឡាករចំណូលថ្មីទី14 នៅរដូវកាលនេះ...
ក្រុមតោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងចុះកុងត្រាយកបានខ្សែប្រយុទ្ធស្លាបវ័យក្មេងអង់គ្លេសកីឡាករ Noni Madueke ពីក្រុមហូឡង់ PSV ក្នុងទំហំទឹកប្រាក់ 29 លានផោន។
Noni Madueke នឹងក្លាយជាកីឡាករទី6 ដែលក្រុមតោខៀវ Chelsea បាននាំមករួមក្រុមនៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករានេះ បន្ទាប់ពី Benoît Badiashile, Andrey Santos, João Félix, David Datro Fofana, Mykhaylo Mudryk នឹងជាកីឡាករទី14 ដែល Chelsea បាននាំមករួមក្រុមនៅក្នុងរដូវកាលនេះផងដែរ។
គួរបញ្ជាក់ថា Madueke បានផ្លាស់ទៅចូលរួមជាមួយក្រុមថ្នាលយុវជន PSV Eindhoven ក្នុងឆ្នាំ 2018 នឹងត្រូវបានតំឡើងទៅលេងក្រុមធំក្នុងឆ្នាំ 2019។ ដោយបង្ហាញខ្លួនសរុប 80 ប្រកួត រកបាន 20 គ្រាប់ នឹង 14 assists ឲ្យក្រុមធំ។
ខណៈដែលគិតមកដល់ពេលនេះក្រុមតោខៀវ Chelsea ដែលកាន់កាប់ដោយមហាសេដ្ឋីថ្មីជនជាតិអាមេរិកលោក Todd Boehly បានចំណាយទឹកប្រាក់សរុប 466.3 លានអឺរ៉ូហើយទៅលើការនាំចូលកីឡាករចំណូលថ្មីនៅរដូវកាលនេះ។

