* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
នោះគ្រូ Newcastle ចេញមុខមកបញ្ជាក់រឿងលក្ខខណ្ឌ Ronaldo ផ្លាស់មកក្រុមរបស់លោកហើយ...
បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ Marca បានចុះផ្សាយថាតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានដាក់លក្ខខណ្ឌមួយក្នុងកិច្ចសន្យាជាមួយក្លឹបថ្មីរបស់គេ Al-Nassr របស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងការដែលអាចវិលត្រឡប់មកកាន់ក្របខណ្ឌ Premier League វិញ។ ដោយផ្លាស់ទៅចូលរួមជាមួយ Newcastle United ប្រសិនបើ Newcastle បានលេងនៅក្របខណ្ឌ Champions League នៅរដូវកាលក្រោយនោះ។
ស្រាប់តែអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បានឆ្លើយតបនឹងរបាយការណ៍ខាងលើនេះ បន្ទាប់ពីរូបលោកត្រូវបានសួរដោយសារព័ត៌មាន Sky Sports ថា៖
“យើងសូមជូនពរឱ្យ Cristiano ទទួលបានជោគជ័យក្នុងការផ្សងព្រេងរបស់គាត់នៅទីនោះ។ ប៉ុន្តែតាមទស្សនៈរបស់យើង។ វាមិនពិតនោះទេ Ronaldo គ្មានលក្ខខណ្ឌផ្លាស់មកចូលរួមជាមួយពួកយើងនោះឡើយ”។
:focal(1506x481:1508x479)/origin-imgresizer.eurosport.com/2021/11/26/3260571-66728688-2560-1440.jpg)