គីឡូ Top 8 PL រដូវកាលមុនក្រៅពី Arsenal គ្មានក្រុមណាអាចឈ្នះ Brentford បាននោះទេនៅរដូវកាលនេះ...

ក្រុម Brentford ដែលបច្ចុប្បន្នដឹកនាំដោយលោកគ្រូ Thomas Frank សញ្ជាតិដាណឺម៉ាកវ័យ 49 ឆ្នាំកំពុងតែឡើងកូដខ្លាំងមែនទែននៅរដូវកាលនេះ ដោយកំពុងតែឈរនៅចំណាត់ថ្នាក់លេខ 7 ក្នុងតារាង Premier League ក្រោយពីបានយកឈ្នះក្រុមភ្ញៀវហង្សក្រហម Liverpool 3-1 សប្ដាហ៍ទី17 កាលពីយប់មិញនេះ។

Thomas Frank: Brentford head coach signs new contract through to 2025 |  Football News | Sky Sports

Brentford stun Liverpool | The Daily Star

ហើយអ្វីដែលគួរអោយចាប់អារម្មណ៍ពីក្រុម Brentford នៅ ​Premier League នារដូវកាលនេះនោះ គឺរដូវកាលនេះពួកគេធ្វើបានយ៉ាងល្អ គ្រប់ពេលដែលពួកគេប៉ះក្រុមគីឡូ Top 8 Premier League កាលពីរដូវកាលមុន (2021-22)។  ដោយក្រៅតែពីក្រុមកាំភ្លើងធំ Arsenal គ្មានក្រុមណាដែលអាចយកឈ្នះពួកគេបាននោះទេនៅ Premier League សម្រាប់ការប្រកួតជើងទី1 រដូវកាលនេះ។ 

▪️ ស្មើក្រុម Leicester City 2-2

▪️ ឈ្នះក្រុម Manchester United 4-0

▪️ ចាញ់ក្រុម Arsenal 3-0

▪️ ស្មើក្រុម Chelsea 0-0

▪️ ឈ្នះក្រុម Manchester City 2-1

▪️ ស្មើក្រុម Spurs 2-2

▪️ ឈ្នះក្រុម West Ham United 2-0

▪️ ឈ្នះក្រុម ​Liverpool 3-1

May be an image of 3 people, people standing, outdoors and stadium

 

Related