* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អតីតខ្សែបម្រើ Brighton FC ម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីមានបញ្ហាបេះដូងធ្ងន់ធ្ងរ...
Enock Mwepu អតីតខ្សែបម្រើការពារដ៏ឆ្នើមរបស់ក្រុម Brighton & Hove Albion នឹងក្រុមជម្រើសជាតិសំប៊ីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីសង្ស័យថារូបគេមានបញ្ហាបេះដូងមិនស្រួល ហើយអាចនឹងគាំងបេះដូងនៅព្រឹកថ្ងៃអាទិត្យ ទី15 ខែមករា ម្សិលមិញនេះ។
អតីតខ្សែបម្រើសំប៊ីវ័យ 25 ឆ្នាំរូបនេះត្រូវបានបង្ខំចិត្តឱ្យចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់នៅវ័យ 24 ឆ្នាំកាលពីខែតុលា ឆ្នាំមុន បន្ទាប់ពីត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺបេះដូងតំណពូជ ដែលអាចគំរាមកំហែងដល់អាយុជីវិតនោះ។
គួរបញ្ជាក់ថា Enock Mwepu បានធ្លាក់ខ្លួនឈឺនៅលើជើងហោះហើរកាលពីខែតុលា ឆ្នាំ 2022 បន្ទាប់ពីហោះទៅជួយក្រុមជម្រើសជាតិរបស់គេសំប៊ី ហើយបានចំណាយពេលសម្រាកនៅមន្ទីរពេទ្យក្នុងប្រទេសម៉ាលី មុនពេលត្រឡប់ទៅ Brighton ដែលជាទីកន្លែងធ្វើតេស្តបង្ហាញថារូបគេមានជំងឺបេះដូងតំណពូជ។
បើយោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា៖ "Mwepu ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ University Tiching ក្នុងប្រទេសកំណើតរបស់គេសំប៊ីកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីស្វែងរកការព្យាបាលជាបន្ទាន់ បន្ទាប់ពីមានអាការៈបង្ហាញថាបេះដូងដំណើរការមិនល្អ ហើយអាចប្រឈមទៅនឹងការគាំងបេះដូង"។
ប្រភពដដែលបានបន្តទៀតថា៖ "ហេតុការណ៍នេះបានកើតឡើង ខណៈពេលដែល Mwepu កំពុងតែបើកបរនៅក្បែរតំបន់ Kabangwe ហើយរូបគេចាប់ផ្តើមមានបញ្ហាបេះដូង ដោយបានចតឡាននៅក្នុងសួនច្បារមួយកន្លែង ហើយបានចេញមកខាងក្រៅ មុនពេលមានបញ្ហាមួយនេះកើតឡើងតែម្ដង"។
គួរបញ្ជាក់ថា Enock Mwepu បានផ្ទេរមកកាន់ក្របខណ្ឌ Premier League ដោយចូលរួមជាមួយ Brighton & Hove Albion ពីក្រុមអូទ្រីស Red Bull Salzburg កាលពីកណ្ដាលឆ្នាំ 2021 ដោយបង្ហាញខ្លួនសរុប 27 ប្រកួត ទាត់បញ្ចូលទីបាន 3 គ្រាប់ នឹង 7 assists។