* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ចប់ World Cup 2022 ភ្លាម តារាបាល់ទាត់ហូឡង់ម្នាក់ក្លាយជាកីឡាករដែលគ្មានក្លឹបលេង...
អតីតខ្សែការពារស្លាបក្រុមបិសាចក្រហម Manchester United កីឡាករ Daley Blind បានសម្រេចចាកចេញពីក្រុម Ajax Amsterdam ហើយ ក្រោយពីរូបគេជាមួយក្លឹបបានយល់ព្រមគ្នាបញ្ចប់កិច្ចសន្យាមុនកាលកំណត់ ខណៈដែលកិច្ចសន្យារបស់គេជាមួយក្លឹបនៅសល់រយៈពេល 6 ខែទៀតឯណោះ។
Daley Blind វ័យ 32 ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Ajax ក្នុងឆ្នាំ 2008 មុននឹងផ្លាស់ទៅចូលរួមជាមួយ Manchester United រយៈពេល 4 រដូវកាល ហើយក៏បានត្រឡប់មក Ajax វិញក្នុងឆ្នាំ 2018។
គួរបញ្ចាក់ថា Blind បានឈ្នះពានរង្វាន់លីគកំពូលហូឡង់ (Eredivisie) ចំនួន 7 លើក នឹងឈ្នះពានរង្វាន់ Cup (KNVB Cup, Johan Cruyff Shield) ចំនួន 4 លើកជាមួយក្រុម Ajax ដោយបង្ហាញខ្លួនបាន 333 ប្រកួត ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានចំនួន 21 ដង។
ខណៈដែលក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នេះ Daley Blind ក៏បានដើរតួយ៉ាងសំខាន់ជួយអោយក្រុមជម្រើសជាតិហូឡង់ឡើងទៅដល់វគ្គ 8 ក្រុមចុងក្រោយផងដែរ បន្ទាប់ពីរូបគេបង្ហាញខ្លួនបាន 5 ប្រកួត ស៊ុតបញ្ចូលទីបាន 1 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានចំនួន 1 ដង។
