* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ខ្សែប្រយុទ្ធប្រេសុីលកីឡាករ Diogo ទៅណាមិនឆ្ងាយពីតំបន់អាស៊ានពិតមែន ក្រោយចាកចេញពីថៃ...
ក្រោយប្រកាសចាកចេញពីក្រុមជើងខ្លាំងនៅក្នុងលីគកំពូលប្រទេសថៃ BG Pathum United កាលពីថ្ងៃទី 08 ខែ វិច្ឆិកា ឆ្នាំ 2022 ទីបំផុតខ្សែប្រយុទ្ធដែលមានបទពិសោធន៍យ៉ាងជោគជាំនៅតំបន់អាស៊ានកីឡាករប្រេសុីល Diogo Luis Santo អាចរកក្លឹបថ្មីប្រកបអាជីពជាបន្តបានហើយ។
ដោយក្រុមអ្នកមានរបស់ប្រទេសម៉ាឡេស៊ី Johor Darul Ta'zim បានសម្រេចចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធប្រេសុីលវ័យ 35 ឆ្នាំរូបនេះ ទៅចូលរួមជាមួយពួួកគេសារជាថ្មីម្ដងទៀត។ ក្រោយពី Diogo ធ្លាប់បានចូលរួមជាមួយ Johor ក្នុងអំឡុងឆ្នាំ 2019 ដល់ 2020 មុននឹងផ្លាស់ត្រឡប់ទៅកាន់ប្រទេសថៃវិញ ដោយចូលរួមជាមួយក្រុម BG Pathum United។
ខណៈដែលខ្សែប្រយុទ្ធប្រេសុីលវ័យ 35 ឆ្នាំរូបនេះ មានភាពល្បីល្បាញខ្លាំងនៅក្នុងតំបន់អាស៊ាន គឺអំឡុងឆ្នាំ 2015 ដល់ 2018 ដែលនៅពេលនោះរូបគេលេងអោយក្រុម Buriram United។
គួរបញ្ជាក់ថា Diogo ធ្លាប់ឈ្នះពាន Thai League បានចំនួន 3 ដង ឈ្នះពាន FA Cup 1 ដង ឈ្នះពាន League Cup 2 ដង និងឈ្នះពាន Thai League Goal Scorer 2 ដង ក្នុងរដូវកាល 2015 និង 2018 ដោយស៊ុតបញ្ចូលទីសរុប 118 គ្រាប់ក្នុងប្រវត្តិសាស្ត្រលីគកំពូលប្រទេសថៃ។

