* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Chelsea ហ៊ានដេញថ្លៃ ១០០លាន ដើម្បីទិញកីឡាករ ១៩ឆ្នាំពី Dortmund
ក្លឹបអង់គ្លេស Chelsea ហ៊ានឱ្យ ១០០លានអឺរ៉ូ ដើម្បីនាំចូលខ្សែបម្រើ ១៩ឆ្នាំរបស់ក្លឹបអាល្លឺម៉ង់កីឡាករ Jude Bellingham។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអាល្លឺម៉ង់ Bild។

ខ្សែបម្រើអង់គ្លេសរូបនេះបានក្លាយជាទីចាប់អារម្មណ៍របស់ក្លឹបយក្សនានា ក្រោយពេលដែលបង្ហាញខ្លួនបានល្អនៅក្លឹប Dortmund។ កីឡាកររូបនេះលេងនៅអាល្លឺម៉ង់ចាប់តាំងពីឆ្នាំ២០២០ ដោយលេងបាន ១០៤ប្រកួត និងរកបាន ១៥គ្រាប់។
មិនទាន់មានព័ត៌មានលម្អិតថា កីឡាកររូបនេះចង់ចេញពី Dortmund ឬ យ៉ាងណានោះ ស្របពេលដែលគេមានកុងត្រារហូតដល់ទៅ ៣ឆ្នាំទៀតឯណោះជាមួយក្លឹបអាល្លឺម៉ង់នេះ។
ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មាន Bild បានចុះផ្សាយថា ក្លឹប Dortmund ចង់បាន ១២០លានអឹរ៉ូសម្រាប់កីឡាករយុវជនរូបនេះ៕