Chelsea កំពុងតែជួបវិបត្តិកីឡាករមុនប៉ះ Arsenal ចុងសប្ដាហ៍នេះ...

ក្រោយពីចប់ការប្រកួតក្នុងពានរង្វាន់ UEFA Champions League ទល់នឹងក្រុម Dinamo Zagreb កាលពីយប់មិញនេះ។ ក្រុមតោខៀវ Chelsea បានបញ្ជាក់ថា៖ ខ្សែការពារស្លាបឆ្វេងអង់គ្លេសកីឡាករ Ben Chilwell ​បានទទួលរងរបួស​សរសៃ​ពួរ ហើយទំនងជានឹងត្រូវអវត្តមានជាមួយក្រុមជម្រើសជាតិអង់គ្លេសនៅ FIFA World Cup ឆ្នាំ 2022 នៅប្រទេសកាតាផងដែរ។



បន្ទាប់ពី Ben Chilwell មានបញ្ហារបួសម្នាក់ទៀតនោះ គិតមកទល់នឹងពេលនេះក្រុមតោខៀវ Chelsea មានកីឡាកររបួសរហូតដល់ទៅ 7 នាក់ហើយ ដោយរួមមាន៖ N'Golo Kante, Mateo Kovacic, Kepa Arrizabalga, Wesley Fofana, Reece James, Denis Zakaria នឹង Ben Chilwell។



ខណៈដែលថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ពួកគេត្រូវធ្វើការធ្ងន់ដោយប៉ះក្រុមកំពូលតារាងកាំភ្លើងធំ Arsenal នៅក្នុងក្របខណ្ឌ Premier League ទៀត។

Related