ផ្លូវការ៖ Danny Ings ផ្លាស់ពី Aston Villa ទៅ West Ham...

ផ្លូវការ៖ ក្រុមញញួរធំ West Ham United បានឈានដល់កិច្ចព្រមព្រៀងចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធអង់គ្លេសកីឡាករ Danny Ings ពីក្រុម Aston Villa ក្នុងទំហំទឹកប្រាក់ 15 លានផោន។  ខណៈដែល Danny Ings គ្រោងនឹងពិនិត្យសុខភាពនៅល្ងាចថ្ងៃព្រហស្បត្តិ៍នេះតែម្ដង។

ស្របពេលដែល West Ham សង្ឃឹមថាខ្សែប្រយុទ្ធវ័យ 30 ឆ្នាំអង់គ្លេសរូបនេះ នឹងអាចបង្ហាញវត្តមានដំបូងរបស់គេជាមួយក្លឹបក្នុងការប្រកួតទល់នឹង Everton នៅចុងសប្ដាហ៍នេះ។

Danny Ings បានផ្លាស់ទៅចូលរួមជាមួយ Aston Villa កាលពីខែសីហា ឆ្នាំ 2021 ពីក្រុម Southampton ដោយបង្ហាញខ្លួនសរុប 52 ប្រកួត រកបាន 14 គ្រាប់ នឹង 8 assists។

ខណៈដែលបច្ចុប្បន្ននេះក្រុមញញួរធំ West Ham United ក្រោមការដឹកនាំពីសំណាក់លោក David Moyes កំពុងតែស្ថិតនៅតំបន់ក្រហម ដោយឈរនៅលេខរៀងទី 18 នៃតារាងក្របខណ្ឌ Premier League

Related