* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
របួសជង្គង់ថ្ងៃមុនធ្វើឲ្យ Donny van de Beek ត្រូវអវត្តមានពេញមួយរដូវកាល...
ខែ្សបម្រើអន្តរជាតិហូឡង់កីឡាករ Donny van de Beek នឹងត្រូវអវត្តមានពីការប្រកួតទាំងអស់នៅរដូវកាល 2022/23 នេះ សម្រាប់ក្រុម Manchester United។
ក្រោយពីរូបគេបានរងរបួសជង្គង់ធ្ងន់ធ្ងរអំឡុងការប្រកួតដែល Manchester United បានយកឈ្នះ Bournemouth 3-0 ក្នុងក្របខ័ណ្ឌ Premier League កាលពីសប្ដាហ៍មុន នេះបើយោងតាមការបញ្ជាក់ពីសំណាក់លោកគ្រូហូឡង់ Erik ten Hag។
គួរបញ្ជាក់ថាការប្រកួតទល់នឹងក្រុម AFC Bournemouth កាលពីថ្ងៃពុធ សប្ដាហ៍មុន វាគឺជាការប្រកួតទី2 ហើយដែល Donny van de Beek បានចូលលេងក្នុងជម្រើស 11 នាក់ដំបូងក្នុងលីគនៅរដូវកាលនេះ។
