លោក Jurgen Klopp ត្រូវបាន FA ដាក់ពិន័យក្រោយស្រែកដាក់អាជ្ញាកណ្ដាល...

អ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp ត្រូវបានសមាគមបាល់ទាត់អង់គ្លេស (FA) ពិន័យជាប្រាក់ចំនួន 30,000 ផោន បន្ទាប់រូបលោកបានស្រែកដាក់ អាជ្ញាកណ្តាលខ្សែបន្ទាត់អំឡុងការប្រកួតដែល Liverpool បានយកឈ្នះទៅលើក្រុម Manchester City 1-0 នៅ Anfield កាលពីថ្ងៃទី 16 ខែតុលា សប្ដាហ៍មុន។



លោក Klopp ត្រូវបានអាជ្ញាកណ្តាលលោក Anthony Taylor ពិន័យកាតក្រហមនៅក្នុងការប្រកួតនោះ សម្រាប់ការស្រែកដាក់អាជ្ញាកណ្តាលខ្សែបន្ទាត់ដែលមិនបានលើកទង់ពិន័យ នៅពេលដែលខ្សែប្រយុទ្ធ Mo Salah ប៉ះទង្គិចជាមួយ Bernardo Silva។



ក្នុង​ករណី​នេះ FA បាន​ចោទលោក Klopp ស្រប​តាម​បទប្បញ្ញត្តិ ហើយ​រូបលោកក៏​បាន​សារភាពផងដែល​ថា៖ លោកពិតជាខុស លោក​សមនឹង​ទទួល​បាន​កាត​ក្រហមបែបនេះ។ ប៉ុន្តែការពិន័យត្រូវបានរួចផុតពីបម្រាមមួយប្រកួត ពោលគឺមានន័យថាលោក Klopp នឹងទទួលបន្ទុកដឹកនាំក្រុមប្រកួតទល់នឹងក្រុម Leeds​ United នៅ Anfield ចុងសប្តាហ៍នេះបាន។

Related