* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តើក្រុមជម្រើសជាតិណាដែលមានតម្លៃថ្លៃបំផុតទាំង 10 នៅ World Cup ឆ្នាំ 2022 នេះ...

ក្នុងចំណោមកីឡាករ 831 នាក់ពី 32 ក្រុមក្នុងពានរង្វាន់ World Cup ឆ្នាំ 2022 នេះ តើក្រុមជម្រើសជាតិនៃប្រទេសណាដែលមានកីឡាករ មានតម្លៃថ្លៃបំផុតនៅពេលបូកបញ្ចូលគ្នា? ព្រឹត្តិការណ៍ World Cup គឺជាការប្រមូលផ្តុំកីឡាករកំពូលៗទូទាំងពិភពលោក ដែលសុទ្ធតែជាកីឡាករបាល់ទាត់លំដាប់ប្រទេស នឹងលំដាប់ទ្វីបមកប្រកួតប្រជែងគ្នា។
គេប៉ាន់ប្រមាណថាក្នុងចំណោមកីឡាករ 831នាក់ពី 32 ក្រុមដែលចូលរួមក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នេះ តម្លៃរួមបញ្ចូលគ្នាគឺច្រើនជាង 15 ពាន់លានអឺរ៉ូ។ ទីផ្សារបាល់ទាត់បច្ចុប្បន្ននេះ បងប្អូនច្បាស់ជាដឹងហើយថា គឺកីឡាករពិតជាមានតម្លៃខ្លួនថ្លៃខ្លាំងណាស់ ជាពិសេស គឺកំពូលតារាបាល់ទាត់តាមបណ្ដាលីគកំពូលនៅតំបន់អឺរ៉ុប ដែលភាគច្រើនមានតម្លៃផ្ទេរលើសពី 50 លានអឺរ៉ូឡើងទៅនាពេលបច្ចុប្បន្ននេះ។
ខាងក្រោមនេះគឺជាក្រុមជម្រើសជាតិដែលមានតម្លៃថ្លៃបំផុតទាំង 10 នៅ World Cup 2022 នេះបើយោងតាម CIES Football Observatory៖
10. ក្រុមជម្រើសជាតិ បែលហ្សិក៖ កីឡាករទាំងអស់បូកបញ្ចូលគ្នាមានតម្លៃ 562 លានអឺរ៉ូ / កីឡាករថ្លៃបំផុតនៅក្នុងក្រុមគឺ៖ អ្នកចាំទី Thibaut Courtois មានតម្លៃ 66 លានអឺរ៉ូ

9. ក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ៖ កីឡាករទាំងអស់បូកបញ្ចូលគ្នាមានតម្លៃ 590 លានអឺរ៉ូ / កីឡាករថ្លៃបំផុតនៅក្នុងក្រុមគឺ៖ ខ្សែបម្រើ Federico Valverde មានតម្លៃ 123 លានអឺរ៉ូ

8. ក្រុមជម្រើសជាតិ អាហ្សង់ទីន៖ កីឡាករទាំងអស់បូកបញ្ចូលគ្នាមានតម្លៃ 748 លានអឺរ៉ូ / កីឡាករថ្លៃបំផុតនៅក្នុងក្រុមគឺ៖ ខ្សែប្រយុទ្ធ Lautaro Martinez មានតម្លៃ 99 លានអឺរ៉ូ

7. ក្រុមជម្រើសជាតិ ហូឡង់៖ កីឡាករទាំងអស់បូកបញ្ចូលគ្នាមានតម្លៃ 756 លានអឺរ៉ូ / កីឡាករថ្លៃបំផុតនៅក្នុងក្រុមគឺ៖ ខ្សែបម្រើ Frenkie de Jong មានតម្លៃ 110 លានអឺរ៉ូ

6. ក្រុមជម្រើសជាតិ អាល្លឺម៉ង់៖ កីឡាករទាំងអស់បូកបញ្ចូលគ្នាមានតម្លៃ 1,020 លានអឺរ៉ូ / កីឡាករថ្លៃបំផុតនៅក្នុងក្រុមគឺ៖ ខ្សែបម្រើ Jamal Musiala មានតម្លៃ 151 លានអឺរ៉ូ

5. ក្រុមជម្រើសជាតិ ព័រទុយហ្គាល់៖ កីឡាករទាំងអស់បូកបញ្ចូលគ្នាមានតម្លៃ 1,154 លានអឺរ៉ូ / កីឡាករថ្លៃបំផុតនៅក្នុងក្រុមគឺ៖ ខ្សែការពារ Ruben Dias មានតម្លៃ 118 លានអឺរ៉ូ

4. ក្រុមជម្រើសជាតិ អេស្ប៉ាញ៖ កីឡាករទាំងអស់បូកបញ្ចូលគ្នាមានតម្លៃ 1,201 លានអឺរ៉ូ / កីឡាករថ្លៃបំផុតនៅក្នុងក្រុមគឺ៖ ខ្សែបម្រើ Pedri មានតម្លៃ 158 លានអឺរ៉ូ

3. ក្រុមជម្រើសជាតិ បារាំង៖ កីឡាករទាំងអស់បូកបញ្ចូលគ្នាមានតម្លៃ 1,337 លានអឺរ៉ូ / កីឡាករថ្លៃបំផុតនៅក្នុងក្រុមគឺ៖ ខ្សែប្រយុទ្ធស្លាប Kylian Mbappe មានតម្លៃ 185 លានអឺរ៉ូ

2. ក្រុមជម្រើសជាតិ ប្រេស៊ីល៖ កីឡាករទាំងអស់បូកបញ្ចូលគ្នាមានតម្លៃ 1,455 លានអឺរ៉ូ / កីឡាករថ្លៃបំផុតនៅក្នុងក្រុមគឺ៖ ខ្សែប្រយុទ្ធស្លាប Vinicius Junior មានតម្លៃ 201 លានអឺរ៉ូ

1. ក្រុមជម្រើសជាតិ អង់គ្លេស៖ កីឡាករទាំងអស់បូកបញ្ចូលគ្នាមានតម្លៃ 1,499 លានអឺរ៉ូ / កីឡាករថ្លៃបំផុតនៅក្នុងក្រុមគឺ៖ ខ្សែប្រយុទ្ធស្លាប Jude Bellingham មានតម្លៃ 202 លានអឺរ៉ូ
