លីគកំពូលប្រទេសម៉ាឡេសុីពង្រីកក្រុមចូលរួមប្រកួតប្រជែងសម្រាប់រដូវកាលថ្មីខាងមុខនេះ...

បើយោងតាមនាយកប្រតិបត្តិនៃលីគកំពូលប្រទេសម៉ាឡេសុី Malaysia Super League លោក Stuart Ramalingam បានបញ្ជាក់ថាលីគកំពូលម៉ាឡេសុីរដូវកាលឆ្នាំ 2023 នឹងពង្រីកក្រុមចូលរួមប្រកួតប្រជែងពី ​12 ក្រុមទៅ 14 ក្រុមជំនួសវិញ។

Piala AFF 2020: MFL nafi jadi punca persiapan terhad pasukan kebangsaan |  Stadium Astro

ខណៈ 14 ក្រុមដែលនឹងចូលរួមប្រកួតប្រជែងក្នុងរដូវកាលឆ្នាំ 2023 ខាងមុខនេះរួមមានក្រុម៖ Johor Darul Ta'zim, Selangor, Sabah, Terengganu, Negri Sembilan, Kuala Lumpur City, Sri Pahang, Penang, Perak, Sabah, Kelantan FC, Kelantan United, Kuching City, Police និង Kedah។

ស្របពេលដែលក្រុមចំនួន 4 ផ្សេងទៀតរួមមាន៖ PJ City, UiTM FC, Sarawak United នឹង Melaka United សម្រេចមិនចូលរួមប្រកួតប្រជែង ដោយសារតែពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានអាជ្ញាប័ណ្ណលីគចូលរួមការប្រកួត។
May be an image of 3 people, people standing, people playing sport, grass and text that says "LIGA SUPER MALAYSIA unir CORP A κ OA 32 MFL MF"
គួរបញ្ជាក់ថាលីគកំពូលម៉ាឡេសុីរដូវកាលឆ្នាំចាស់ ក្រុមដែលបានឈ្នះជើងឯកគឺក្រុមអ្នកមានរបស់ប្រទេសម៉ាឡេសុី Johor Darul Ta'zim។

May be an image of 4 people and people standing

Related