មកដឹងអំពីលក្ខខណ្ឌខ្លះៗក្រុមដែលអាចឈានទៅកាន់វគ្គ 16 ក្រុមក្រោយបាន សម្រាប់វគ្គជម្រុះក្នុងពូល C...

ក្រោយពីបញ្ចប់ការប្រកួតជុំទី2 វគ្គសន្សំពិន្ទុពូល C ក្នុងពានរង្វាន់ FIFA World Cup Qatar 2022។  ក្រុមជម្រើសជាតិប៉ូឡូញបាននឹងកំពុងតែឈរនៅកំពូលតារាងដោយមាន 4 ពិន្ទុ អាហ្សង់ទីនឈរលេខ 2 មាន 3 ពិន្ទុស្មើជាមួយក្រុមលេខ 3 អារ៉ាប៊ីសាអូឌីត នឹងក្រុមឈរនៅបាតតារាងម៉ិកស៊ិកមានត្រឹម 1 ពិន្ទុ។  ប៉ុន្តែទាំង 4 ក្រុមនេះ សុទ្ធតែមានឱកាសអាច​ឡើងទៅកាន់វគ្គ 16 ក្រោយចុងក្រោយជាបន្តបានដូចៗគ្នា គ្រាន់តែគ្រប់យ៉ាងត្រូវសម្រេចគ្នានៅក្នុងការប្រកួតចុងក្រោយ។

គួរបញ្ជាក់ថាការប្រកួតចុងក្រោយនៅក្នុងពូល C នេះ ប៉ូឡូញ ប៉ះ អាហ្សង់ទីន ហើយម៉ិកស៊ិក ប៉ះ អារ៉ាប៊ីសាអូឌីត ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី01 ខែធ្នូ ម៉ោង 02:00 នាទីរំលងអាធ្រាត្រម៉ោងនៅកម្ពុជាយើង ខណៈដែលការប្រកួតលេងម៉ោងតំណាលគ្នាតែម្ដង។


តោះមកដឹងអំពីលក្ខខណ្ឌខ្លះៗដែលក្រុមស្ថិតនៅក្នុងពូល C នេះ អាចមានលទ្ធភាពឈានទៅកាន់វគ្គ 16 ក្រុមចុងក្រោយបានខាងក្រោមនេះ៖

.ក្រុមជម្រើសជាតិប៉ូឡូញ

May be an image of 1 person and playing a sport

ប៉ូឡូញអាចឈានទៅកាន់វគ្គ 16 ក្រុមចុងក្រោយបាន លុះត្រាតែប្រកួតចុងក្រោយលក្ខខណ្ឌ 2 ខាងក្រោមនេះកើតឡើង៖

_លក្ខខណ្ឌទី1 ពួកគេអាចទប់ស្មើជាមួយអាហ្សង់ទីនបាន

_លក្ខខណ្ឌទី2 ពួកគេចាញ់អាហ្សង់ទីន ប៉ុន្តែលុះត្រាតែអារ៉ាប៊ីសាអូឌីត​ស្មើ ឬ ម៉ិកស៊ិកឈ្នះ នោះក្រុមទាំងពីរនឹងត្រូវសម្រេចលើផលចំណេញនៃគ្រាប់បាល់។

 

.ក្រុមជម្រើសជាតិអាហ្សង់ទីន

May be an image of 3 people

អាហ្សង់ទីនអាចឈានទៅកាន់វគ្គ 16 ក្រុមចុងក្រោយបាន លុះត្រាតែប្រកួតចុងក្រោយលក្ខខណ្ឌ 2 ខាងក្រោមនេះកើតឡើង៖

_លក្ខខណ្ឌទី1 ពួកគេត្រូវតែឈ្នះប៉ូឡូញដាច់ខាត

_លក្ខខណ្ឌទី2 ប្រសិនបើពួកគេបានត្រឹមស្មើជាមួយប៉ូឡូញ នោះទាល់តែអារ៉ាប៊ីសាអូឌីតស្មើជាមួយម៉ិកស៊ិកដែរ។


.ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត

May be an image of 6 people, people playing sport and grass

អារ៉ាប៊ីសាអូឌីតអាចឈានទៅកាន់វគ្គ 16 ក្រុមចុងក្រោយបាន លុះត្រាតែប្រកួតចុងក្រោយលក្ខខណ្ឌ 2 ខាងក្រោមនេះកើតឡើង៖

_លក្ខខណ្ឌទី1 ពួកគេអាចយកឈ្នះ ឬ ស្មើម៉ិកស៊ិក ហើយអាហ្សង់ទីនចាញ់ប៉ូឡូញ 

_លក្ខខណ្ឌទី2 ប្រសិនបើពួកគេបានត្រឹមស្មើម៉ិកស៊ិក ហើយអាហ្សង់ទីនឈ្នះប៉ូឡូញ នោះក្រុមទាំងពីរនឹងត្រូវសម្រេចលើផលចំណេញនៃគ្រាប់បាល់។


.ក្រុមជម្រើសជាតិម៉ិកស៊ិក

May be an image of 1 person

ម៉ិកស៊ិកអាចឈានទៅកាន់វគ្គ 16 ក្រុមចុងក្រោយបាន មានជម្រើសតែមួយគត់ គឺត្រូវតែឈ្នះអារ៉ាប៊ីសាអូឌីតជាដាច់ខាត។


តើក្រុមស្ថិតនៅក្នុងពូល C នេះនឹងត្រូវទៅជួបក្រុមណានៅវគ្គ 16 ក្រុមចុងក្រោយ?

ក្រុមលេខ 1 ពូល C នេះនឹងត្រូវទៅជួបជាមួយក្រុមលេខ 2 ពូល D ហើយក្រុមលេខ 2 ពូល C នេះនឹងត្រូវទៅជួបជាមួយក្រុមលេខ ​1 ពូល D វិញសម្រាប់ការប្រកួតវគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup Qatar 2022។

ខណៈដែលពូល D រួមមានក្រុមជម្រើសជាតិបារាំង, អូស្ត្រាលី, ដាណឺម៉ាក នឹងទុយនីស៊ី។

Related