ដាណឺម៉ាក ប៉ះ ទុយនីស៊ី យប់នេះគឺជាការជួបគ្នាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិនៃប្រទេសទាំងពីរ...

ក្រុមជម្រើសជាតិដាណឺម៉ាក នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិទុយនីស៊ី ក្នុងការប្រកួតពូល D នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នៅកីឡដ្ឋាន Education City Stadium នាវេលាម៉ោង ​8:00 យប់នេះ ម៉ោងនៅប្រទេសកម្ពុជាយើង។

បើនិយាយអំពីការជួបគ្នាវិញ ក្រុមជម្រើសជាតិនៃប្រទេសទាំងពីរ មិនដែលធ្លាប់ជួបគ្នាពីមុនមកទាល់តែសោះ ខណៈដែលតារាង​ចំណាត់ថ្នាក់ពិភពលោកបច្ចុប្បន្ន ក្រុមជម្រើសជាតិដាណឺម៉ាកឈរនៅលេខរៀងទី 10 ចំណែកក្រុមជម្រើសជាតិទុយនីស៊ីឈរនៅលេខរៀងទី 30។

Denmark national football team's players, coach, FIFA world rankings, World  Cup in 2022, trophies and more ▷ SportsBrief.com
Tunisia FIFA WC 2022 Squad & Schedule, Captain & Vice-Captain, Match Timings

ព្រឹត្តិការណ៍ FIFA World Cup Qatar 2022 គឺជាការបង្ហាញវត្តមានជាលើកទី6 ហើយសម្រាប់ដាណឺម៉ាក ខណៈដែលពួកគេអាចឈានមកកាន់ជុំផ្ដាច់ព្រ័ត្រជាលើកដំបូង គឺនៅក្នុងឆ្នាំ 1986 នៅប្រទេសម៉ិកស៊ិក (1986, 1998, 2002, 2010, 2018, 2022)។ ដាណឺម៉ាកធ្វើបានល្អបំផុតនៅក្នុងពានរង្វាន់មួយនេះ គឺការដែលអាចឈានទៅកាន់វគ្គ ​8 ក្រុមចុងក្រោយកាលពី World Cup ឆ្នាំ 1998 នៅប្រទេសបារាំង។ ស្របពេលដែលវត្តមាន 5 លើកកន្លងមករបស់ដាណឺម៉ាកក្នុងពានរង្វាន់ ​FIFA World Cup ពួកគេធ្លាក់ក្នុងវគ្គចែកពូលតែមួយលើកប៉ុណ្ណោះ គឺនៅ​ World Cup ឆ្នាំ ​2010 នៅប្រទេសអា​ព្រិច​ខាងត្បូង។

Thomas Helveg Goal 77' | Nigeria vs Denmark | 1998 FIFA World Cup France™

VM-momentet: Målet, der blev forvandlet til kunst af Ole Ernst | BT VM -  www.bt.dk
ចំណែកព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នេះសម្រាប់ក្រុមជម្រើសជាតិទុយនីស៊ីវិញ គឺជាការបង្ហាញវត្តមានលើកទី6 (1978, 1998, 2002, 2006, 2018, 2022) ហើយសម្រាប់ពួកគេ ខណៈដែលទាំង 6 លើកដែលពួកគេមានវត្តមាននោះ គឺពួកគេមិនដែលធ្លាប់បានឆ្លងផុតវគ្គចែកពូលបានសូម្បីតែមួយលើក។

Tunisia: Five players to watch

បច្ចុប្បន្ននេះក្រុមជម្រើសជាតិដាណឺម៉ាក ដឹកនាំដោយលោកគ្រូ Kasper Hjulmand សញ្ជាតិដាណឺម៉ាកផ្ទាល់តែម្ដង ហើយខាងក្រោយនេះជាបញ្ជីឈ្មោះកីឡាករទាំង 26 រូបចុងក្រោយដែលលោកគ្រូ Kasper Hjulmand បានធ្វើការកោះហៅមកលេងក្នុងពានរង្វាន់ FIFA World Cup Qatar 2022 នេះ៖

Aston Villa manager search: Denmark's Kasper Hjulmand rules himself out of  the running for Villa Park | Football News | Sky Sports
May be an image of 1 person and text that says "FIFA WORLD CUP Qatar2022 Squad GOALKEEPERS Kasper SCHMEICHEL HRISTENSEN Frederik RONNOW 7 DEFENDERS Victor NELSSON Simon KJAER Joakim MAEHLE Andreas CHRISTENSEN Rasmus KRISTENSEN Jens TRYGER Daniel WASS Alexander BAH MIDFIELDERS Mathias JENSEN Thomas DELANEY Christian ERIKSEN Andreas SKOV OLSEN Mikkel DAMSGAARD Christian NORGAARD Pierre-Emile HOJBJERG Robert SKOV Jesper LINDSTROM FORWARDS Martin BRAITHWAITE Kasper DOLBERG onas WIND Yussuf YURARY POULSEN Andreas CORNELIUS"

បច្ចុប្បន្ននេះក្រុមជម្រើសជាតិទុយនីស៊ី ដឹកនាំដោយលោកគ្រូ Jalel Kadri សញ្ជាតិទុយនីស៊ីផ្ទាល់តែម្ដង ហើយខាងក្រោយនេះជាបញ្ជីឈ្មោះកីឡាករទាំង 26 រូបចុងក្រោយដែលលោកគ្រូ Jalel Kadri បានធ្វើការកោះហៅមកលេងក្នុងពានរង្វាន់ FIFA World Cup Qatar 2022 នេះ៖

Football, Équipe de Tunisie : La liste de Jalel Kadri, entre certitudes et  interrogations… – Ettachkila
May be an image of 1 person and text that says "FIFA WORLD CUP Qatar2022 Squad GOALKEEPERS Aymen MATHLOUTHI DAHMEN Bechir BEN SAID Mouez HASSEN 7 DEFENDERS Dylan BRONN Ali MAALOUL Mohamed DRAGER Wajdi KECHRIDA AliABDI MIDFIELDERS Nader GHANDRI Hannibal MEJBRI Ferjani SASSI Aissa LAIDOUNI Mohamed BEN ROMDHANE Ellyes SKHIRI Ghaylen CHAALELI FORWARDS Youssef MSAKNI JEBALI Wahbi KHAZRI Taha Yassine KHENISSI Seifeddine JAZIRI Naim SLITI Anis BEN SLIMANE"

កីឡាករដែលគួរអោយចាប់អារម្មណ៍ជាងគេ នៅក្នុងក្រុមជម្រើសជាតិទុយនីស៊ីនៅ World Cup 2022 នេះរួមមាន៖

.ទី1 ខ្សែប្រយុទ្ធកីឡាករ Wahbi Khazri ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅក្នុងលីគកំពូលបារាំង ជាមួយក្រុម Montpellier។

CAN : Sur les traces de Wahbi Khazri, enfant de Corse

.ទី2 ខ្សែបម្រើវ័យក្មេងកីឡាករ Hannibal Mejbri ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅលីគទី2 អង់គ្លេស ជាមួយក្រុម Birmingham City ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Manchester united។

Nemanja Matic explains why Hannibal Mejbri can have big Man Utd future -  'he surprises me'

 

Related