ពិតជាគំនិតច្នៃប្រឌិតខ្ពស់ខ្លាំងមែនទែន ដោយប្រទេសកាតាកែប្រែបន្ទប់គេង Messi ទៅជាសារមន្ទីរ...

សាកលវិទ្យាល័យកាតា បានបង្កើតគំនិតដ៏គួរអោយចាប់អារម្មណ៍មួយ ដោយកែប្រែបន្ទប់គេងរបស់តារាបាល់ទាត់អាហ្សង់ទីន Lionel Messi ទៅជាសារមន្ទីរខ្នាតតូច។  បន្ទាប់ពី Messi បានដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនឱ្យឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកក្នុងឆ្នាំ 2022 នេះ។

May be an image of 8 people and people standing
ដោយកាលពីថ្ងៃទី 27 ខែធ្នូ សាកលវិទ្យាល័យកាតាបានលាតត្រដាងថានឹងប្រែក្លាយបន្ទប់គេងរបស់ Messi ទៅជាសារមន្ទីរខ្នាតតូច ដើម្បីអាចឱ្យសាធារណជនចូលទស្សនាបានដោយ free តែម្ដង។

នាយកផ្នែកទំនាក់ទំនងសាធារណៈរបស់សាកលវិទ្យាល័យលោក Hitmi Al Hitmi បាននិយាយថា៖ "បន្ទប់គេងរបស់ Messi នឹងមិនត្រូវបានផ្លាស់ប្តូរនោះទេ។  វា​នឹង​បើក​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា​ដោយ​សេរី ព្រោះ​វា​នឹង​ក្លាយ​ទៅ​ជា​សារមន្ទីរ​តូច​មួយ​ដែល​នឹង​ផ្ទុក​របស់​របរ​របស់​គាត់ជាច្រើននៅក្នុងនោះ។  ព្រោះដើម្បីជាការអោយក្មេងៗជំនាន់ក្រោយបានទទួលស្គាល់សមិទ្ធិផលដ៏អស្ចារ្យរបស់ Messi ក្នុងអំឡុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នេះ"។

Image
Image
Image
Image

Related