* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ជ្រុះចេញពីពានរង្វាន់ World Cup 2022 ភ្លាម ម៉ិកស៊ិកចែកផ្លូវគ្នាជាមួយគ្រូបង្វឹកភ្លែតតែម្ដង...
:no_upscale()/cloudfront-us-east-1.images.arcpublishing.com/dmn/MGPO4W267BGLIA7HKY5KX2UVWY.jpg)
ក្រោយពីក្រុមជម្រើសជាតិម៉ិកស៊ិកបានជ្រុះចេញពីពានរង្វាន់ FIFA World Qatar 2022 ត្រឹមវគ្គចែកពូល ហើយវាក៏ជាការធ្លាក់ក្នុងវគ្គចែកពូលជាលើកដំបូងក្នុងរយៈពេល 44 ឆ្នាំផងដែលនោះ។ ពេលនេះលោកគ្រូ Gerardo Martino សញ្ជាតិអាហ្សង់ទីនវ័យ 60 ឆ្នាំបានសម្រេចមិនបន្តកុងត្រារបស់លោក ជាមួយក្រុមជម្រើសជាតិម៉ិកស៊ិកជាបន្តទៀតនោះទេ។ ខណៈដែលកុងត្រាចាស់របស់លោក ជាមួយក្រុមជម្រើសជាតិម៉ិកស៊ិក ក៏អស់សុពលភាពក្រោយពីចប់ព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នេះផងដែរ។
លោកគ្រូ Gerardo Martino បាននិយាយក្រោយពីដឹកនាំក្រុមម៉ិកស៊ិកធ្លាក់ត្រឹមវគ្គចែកពូលថា៖ ខ្ញុំនឹងទទួលខុសត្រូវចំពោះការខកចិត្តមួយនេះ។ វាគឺជាការសោកសៅបំផុតមួយ ហើយខ្ញុំទទួលខុសត្រូវទាំងអស់ចំពោះការបរាជ័យដ៏ធំមួយនេះ។ គួរបញ្ជាក់ថាលោកគ្រូ Gerardo Martino បានចូលកាន់តំណែងជាគ្រូក្រុមជម្រើសជាតិម៉ិកស៊ិកម៉ិកស៊ិកក្នុងខែមករាឆ្នាំ 2019។

ក្រុមជម្រើសជាតិម៉ិកស៊ិកបានបញ្ចប់ការប្រកួតក្នុងយុទ្ធនាការ FIFA World Cup Qatar 2022 នេះ ដោយឈរនៅលេខរៀងទី3 ក្រោយពីឆ្លងកាត់ការប្រកួតចំនួន 3 ប្រកួតមាន 4 ពិន្ទុស្មើក្រុមលេខ 2 ប៉ូឡូញ តែពួកគេចាញ់គ្រាប់ស៊ុតប៉ូឡូញ 1 គ្រាប់ ដែលជាហេតុធ្វើអោយពួកគេមិនអាចឈានទៅកាន់វគ្គ 16 ក្រុមចុងក្រោយជាបន្តបាន៖
- ប្រកួតទី1 ស្មើប៉ូឡូញ 0-0
- ប្រកួតទី1 ចាញ់អាហ្សងទីន 2-0
- ប្រកួតទី2 ឈ្នះអារ៉ាប៊ីសាអូឌីត 2-1

/cloudfront-ap-southeast-2.images.arcpublishing.com/nzme/AIHHPPX7TNFYBMNNGOARO3UP6Q.jpg)