Manchester United ចាប់ផ្ដើមពិភាក្សាផ្ទាល់​ជាមួយ​ភ្នាក់ងារ​កីឡាករ Cody Gakpo ហើយ...

បើយោងទៅតាមអ្នកកាសែតសញ្ជាតិអ៊ីតាលីលោក Fabrizio Romano បានចុះផ្សាយថា៖ ក្រុមបិសាចក្រហម Manchester United បាននឹងកំពុងតែពិភាក្សាផ្ទាល់ ជាមួយភ្នាក់ងាររបស់ខ្សែប្រយុទ្ធហូឡង់កីឡាករ Cody Gakpo ហើយ ប៉ុន្តែ Manchester United នៅមិនទាន់បានចរចាជាមួយក្រុម PSV ដោយផ្ទាល់នៅឡើយនោះទេ។

ខ្សែប្រយុទ្ធវ័យ 23 ឆ្នាំសញ្ជាតិហូឡង់កីឡាករ Cody Gakpo ក៏ធ្លាប់ជាគោលដៅមួយក្នុងចំណោមគោលដៅដទៃផ្សេងទៀតផងដែលរបស់ក្រុម Man.United កាលពីរដូវក្តៅឆ្នាំមុន។

Arsenal target Cody Gakpo says he has been trying to 'copy' Thierry Henry

ខណៈដែលនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ស្រាប់តែដំណឹងរវាងកីឡាករ Cody Gakpo នឹងក្រុម Man.United ចាប់ផ្ដើមមានសន្ទុះខ្លាំងឡើងវិញ ក្រោយពីខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់កីឡាករ Cristiano Ronaldo ត្រូវបានក្លឹបសម្រេចលុបចោលកិច្ចសន្យារបស់គេចោលមុនកាលកំណត់។

Man United transfer news: Cristiano Ronaldo to leave immediately by mutual  agreement | Transfermarkt

ហើយអ្វីដែលធ្វើអោយក្រុមបិសាចក្រហម Manchester United កាន់តែចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិហូឡង់រូបនេះបន្ថែមទៀតនោះ គឺការបង្ហាញខ្លួនបានយ៉ាងល្អរបស់គេនៅក្នុងពានរង្វាន់ FIFA World Cup ឆ្នាំ2022 នេះជាមួួយក្រុមជម្រើសជាតិហូឡង់តែម្ដង។  ដោយ 3 ប្រកួតក្នុងវគ្គសន្សំពិន្ទុនៅក្នុងពូល Cody Gakpo រកបានគ្រាប់បាល់គ្រប់ការប្រកួតតែម្ដង ពោលគឺ 1 ប្រកួតរូបគេរកបាន 1 គ្រាប់។

May be an image of 1 person, playing a sport and grass

គួរបញ្ជាក់ថាខ្សែប្រយុទ្ធកំពុងតែឡើងកូដខ្លាំងរបស់ក្រុមជម្រើសជាតិហូឡង់នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 កីឡករ Cody Gakpo ធ្លាប់បានពន្លយមុន FIFA World Cup Qatar 2022 មកដល់ថា៖ ខ្ញុំនឹងព្យាយាមលេងអោយបានល្អបំផុតក្នុងព្រឹត្តិការណ៍មួយនេះ ហើយក្រុមធំៗចំនួន 5 ដែលជាក្រុមស្ថិតក្នុងកី្ដសុបិន្តរបស់ខ្ញុំក្នុងការផ្លាស់ទៅចូលរួមនាពេលអនាគត។  ហើយខ្ញុំក៏បានត្រៀមខ្លួនរួចជាស្រាច់ផងដែរ ដើម្បីពិចារណាលើការផ្ទេរនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយមានតែក្រុម 5 នេះប៉ុណ្ណោះដែលខ្ញុំចង់ផ្លាស់ទៅ។

ខណៈដែលក្រុមចំនួន 5 ដែលស្ថិតក្នុងក្ដីសុបិន្តរបស់តារាវ័យក្មេងសញ្ជាតិហូឡង់រូបនេះរួមមានក្រុម FC Barcelona, Real Madrid, Liverpool, Manchester City នឹង Manchester United។

Related