* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ទីបំផុតក្រុមកំពូលតារាង PL សម្រេចជោគជ័យទិញបានកីឡាករចំណូលថ្មីនៅក្នុងខែមករានេះហើយ...
ផ្លូវការ៖ ក្រុមកាំភ្លើងធំ Arsenal បានឈានដល់កិច្ចព្រមព្រៀងចុះកុងត្រាយកបានខ្សែប្រយុទ្ធស្លាបឆ្នើមបែលហ្សិកកីឡាករ Leandro Trossard ពីក្រុម Brighton & Hove Albion ក្នុងទំហំទឹកប្រាក់ 27 លានផោនជាមួយកុងត្រារយៈពេល 5 ឆ្នាំនៅ Emirates Stadium។
ខណៈដែល Trossard គឺជាកីឡាករដំបូងគេហើយ ដែលក្រុមកំពូលតារាង Premier League មួយនេះ បាននាំមកចូលរួមក្រុមនៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករានេះ។ ក្រោយពីពួកគេបានបរាជ័យក្នុងការប្រជែងយកខ្សែប្រយុទ្ធវ័យក្មេងអ៊ុយក្រែនជាមួយក្រុមរួមទីក្រុងឡុងដ៍ Chelsea។
គួរបញ្ជាក់ថា Trossard បានផ្លាស់ទៅចូលរួមជាមួយក្រុម Brighton & Hove Albion កាលពីពាក់កណ្ដាលឆ្នាំ 2019 ពីក្រុមបែលហ្សិក KRC Genk។ ខណៈដែលរូបគេបង្ហាញខ្លួនសរុបបាន 121 ប្រកួត រកបាន 25 គ្រាប់ នឹង 14 assists។

