ផ្លូវការ៖ Wolves ឈានដល់កិច្ចព្រមព្រៀងទិញបានខ្សែបម្រើអន្តរជាតិហ្គាបុង...

ផ្លូវការ៖ ក្រុម Wolverhampton បានឈានដល់កិច្ចព្រមព្រៀងចុះកិច្ចសន្យាយកបានខ្សែបម្រើអន្តរជាតិហ្គាបុងកីឡាករ Mario Lemina ពីក្រុមបារាំង OGC Nice ក្នុងទំហំទឹកប្រាក់ 10 លានអឺរ៉ូ ជាមួយកិច្ចសន្យារហូតដល់ឆ្នាំ 2025។
May be an image of 1 person
ខ្សែបម្រើវ័យ 29 ឆ្នាំហ្គាបុងរូបនេះធ្លាប់លេងនៅ Premier League ជាមួយក្រុម Fulham និង Southampton មុននឹងត្រឡប់មកវិញនៅឆ្នាំ 2023 នេះ ក្រោយពីបង្ហាញខ្លួនសរុប 58 ប្រកួតតាំងពីឆ្នាំ 2021 សម្រាប់ក្រុម OGC Nice ដោយទាត់បញ្ចូលទីបាន 3 គ្រាប់ នឹង 1 assists។
Transfer news: Mario Lemina: Southampton midfielder nearing Galatasaray  loan | Goal.com India
Lemina makes Fulham survival claim after massive win against Liverpool

OGC Nice : Wolverhampton veut recruter Mario Lemina cet hiver

គួរបញ្ជាក់ថា Lemina គឺជាកីឡាករទី2 ហើយដែលក្រុម Wolves បាននាំចូលក្នុងទីផ្សារដោះដូរកីឡាករនៅខែមករានេះ បន្ទាប់ពីអ្នកទី1 គឺខ្សែប្រយុទ្ធប្រេសុីលកីឡាករ Matheus Cunha ដែលបានខ្ចីជើងមកពីក្រុម AT Madrid។
Matheus Cunha to Wolves: Atletico Madrid forward completes initial loan  deal to Molineux | Football News | Sky Sports
ខណៈដែលក្រុម Wolves ម៉ោង 10:00 រាត្រីនេះ ត្រូវបើកទ្វាផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវ West Ham United ក្នុងការប្រកួតសប្ដាហ៍ទី19 នៃក្របខណ្ឌ Premier League។



 

Related