* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Beşiktaş ពិចារលុបចោលកិច្ចសន្យាខ្ចីជើងខ្សែបម្រើ Everton ម្នាក់មុនកាលកំណត់...
ក្លឹប Besiktas របស់ប្រទេសទួរគីកំពុងស្វែងរកលទ្ធភាពនៃការលុបចោលកិច្ចសន្យារបស់អតីតខ្សែបម្រើឆ្លើមរបស់ក្រុមជម្រើសជាតិអង់គ្លេសកីឡាករ Dele Alli មុនកាលកំណត់ដែលនៅសល់រយៈ 6 ខែទៀតនោះ។ ក្រោយពី Besiktas បានខ្ចី Alli ពី Everton កាលពីដើមនៃរដូវកាលនេះ។
ខ្សែបម្រើវ័យ 26 ឆ្នាំរូបនេះបានព្យាយាមស្វែងរកទម្រង់លេងដ៏ល្អរបស់គេត្រឡប់មកវិញនៅក្នុងប្រទេសទួរគី ប៉ុន្តែគ្រប់យ៉ាងហាក់មិនប្រសើរឡើងទាល់តែសោះ ដោយរូបគេចូលលេងបានត្រឹមតែ 9 ប្រកួតប៉ុណ្ណោះ និងស៊ុតបញ្ចូលទីបាន 2 គ្រាប់នៅរដូវកាលនេះសម្រាប់ Besiktas។
ទោះបីជាយ៉ាងណាក៏ដោយ Everton មិនមានជម្រើសក្នុងការទទួលយក Alli ត្រឡប់មកវិញនៅក្នុងកិច្ចព្រមព្រៀងខ្ចីជើងមុនកាលកំណត់នោះទេ ដូច្នេះប្រសិនបើ Besiktas ចង់បញ្ចប់កិច្ចសន្យារបស់ Dele Alli មុនពេលកំណត់ នោះពួកគេនឹងត្រូវទទួលខុសត្រូវលើថ្លៃខ្ចីជើងទាំងអស់ និងប្រាក់ឈ្នួលដែលនៅសល់របស់ Alli សម្រាប់រដូវកាលនេះផងដែរ។
ខណៈដែលបច្ចុប្បន្ននេះ Besiktas ស្ថិតនៅលេខរៀងទី 6 នៃតារាងលីគកំពូលទួរគី Süper Lig ដោយមាន 10 ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Galatasaray ដែលជាគូប្រជែងដ៏ស្វិតស្វាញបំផុតរបស់ពួកគេ។

